ព្រឹតិ្តការណ៍ថ្មីៗ

អ្នកតំណាងរាស្រ្ត ៣រូប អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន

9 ខែ មុន 53 តូ សុផល

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង

លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចទាំង៣ មកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន ហើយក្នុងឱកាសនោះ ក៍មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សារខេត្ត និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ផងដែរ។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរដល់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ខេត្តប៉ៃលិន ដែលជានិច្ចជាកាល បានបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ដល់សង្គមជាតិយ៉ាងច្រើនផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមានការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ ដែលជាហេតុនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីបាតដៃទទេរហូតមកដូចសព្វថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ត្រី ជា ចានឌិន ស្នងការនគរបាលខេត្តប៉ៃលិន តំណាងឱ្យកងកម្លាំងទាំង ៣ប្រភេទ បានឱ្យដឹងថា៖ កន្លងមកកងកម្លាំងទាំងអស់ បានខិតខំបំពេញតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមរក្សាស្ថេរភាពនយោបាយក្នុងប្រទេស ព្រមទាំងប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបន្តទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព ដើម្បីធ្វើបដិវត្តន៍ពណ៌។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់កងកម្លាំងទាំងអស់ក្នុងខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន ដើម្បីសុខសុវត្តិភាព ជូនជាតិ និងប្រជាជន។ ឯកឧត្តម ក៍បានមានប្រសាសន៍កោតសសើរដល់បងៗជាកងកំលាំងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដោយឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសំបែង បំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដើម្បីរក្សាសុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង និងគ្រប់កាល: ទេសៈ ក្នុងការលើកកំពស់ជីវភាពរបស់កងកំលាំងប្រដាប់អាវុធទាំងអស់ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានប្រគល់អំណោយរបស់សម្តេចទាំង៣ ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន រួមមាន៖ អង្ករ ៣តោន ថវិកាឧបត្ថម្ភ ៣អង្គភាព ចំនួន ១៥លានរៀល សម្ភារៈសម្រាប់កងកម្លាំងមួយចំនួន និងអ្នកចូលរួម ចំនួន ៦៤០នាក់ ដោយក្នុងម្នាក់ៗទទួលថវិកា ៥ម៉ឺនរៀលផងដែរ។ ញ៉ឹប បូរី ប៉ៃលិន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ