ព្រឹតិ្តការណ៍ថ្មីៗ

(​video)ក្មេងស្ទាវម្នាក់ជិះម៉ូតូលឿនមកដល់ផ្លូវកែងមិនបង្អង់បានបុករថយន្តprusមួយគ្រឿងបណ្តាលអោយរងរបួសខ្លួនឯង

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ ក្មេងស្ទាវម្នាក់បានរងរបួសខណៈពេលជិៈម៉ូតូមកដល់ផ្លូវកែងមិនបង្អន់ល្បឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលអោយរងរបួសខ្លួនឯង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ ដែលស្ថិតនៅចំនុចតាមបណ្តោយផ្លូវលេខ២២១កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុគេបានញើញរថយន្តមួយគ្រឿងម៉ាកព្រុសពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-9526បើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ ១៥០ លុះមកដល់ផ្លូវកែងលេខ២២១ឆ្លងផ្លូវដែលជាចំនុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CR-0016 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២២១ ក្នុងទិសដៅពី ជើងទៅត្បូង បើកបរក្នុងល្បឿនលឿន បានមកបុករថយន្តពេញទំហឹងបណ្តាលអោយរថយន្តកំពិតខូចខាតចំហៀងនិងបែកកញ្ចក់ខាងមុខ។ចំនែកឯភាគីខាងម៉ូតូត្រូវបោកក្បាលទៅកញ្ចក់រថយន្តរងរបួសស្រាលសំណាងល្អបានមួកសុវត្ថភាពជួយ រីឯម៉ូតូខូចខាតខាងមុខទាំងស្រុង។

ក្រោយពីកើតហេតុភាគីខាងម្ចាស់រថយន្តមិនចង់វែងឆ្ងាយដោយមិនទាមទាថ្លៃសំណងទេដោយយករថយន្តទៅជួសជុលខ្លួនឯង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។  ដោយ៖ខេងប៊ុនធឿន

Screenshot_2016-05-25-22-17-24 Screenshot_2016-05-25-22-17-14 Screenshot_2016-05-25-22-17-00 Screenshot_2016-05-25-22-16-33if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ