ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ បន្តអនុវត្តយុទ្ធនាការ ឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាស

3 ខែ មុន 174 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖  បានធ្វើការឃាត់យានយន្តសរុបចំនួន២៧ គ្រឿង រួមមានៈ
១- ម៉ូតូចំនួន២៣ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន០៤ គ្រឿង
៣- រថយន្ត ០គ្រឿង
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរាចរណ៍ ការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់