ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ​បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបនិង​ឃាត់ខ្លួនប្រុសស្រី៤នាក់ ដែលពពាក់ពពួនគ្នាជក់ថ្នាំ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

6 ខែ មុន 424 តូ សុផល

រាជធានីភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង០២:៣០នាទី យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ទទួលបានបទបញ្ជា ពីឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ឲ្យកម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ធ្វើការចុះរដ្ឋបាល នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ដែលជនអានាថានាំពពាក់ពូនគ្នាប្រើប្រាស់គ្រឿងញៀន និងធ្លាប់មានករណីវាយប្លន់យកលុយឬទូរស័ព្ទពីប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ហ្នឹងទៀតផង។។

សូមជម្រាបដែលថានេះជាលើកទី២ហើយក្នុងការចុះបង្ក្រាបខាងលើនេះ ដោយបានធ្វើការឃាត់ខ្លួនជនប្រុសស្រី៤នាក់ (ស្រី២នាក់) ។

បច្ចុប្បន្នជនប្រុសស្រីនាក់នាក់ខាងលើត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកែខ្លួននៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺតែម្ដង​។​

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជា ការឯកភាពខណ្ឌមានជ័យ សូមរលឹកឡើងវិញថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធាន មនុស្ស ក៏ដូចជាសង្គមជាតិទាំងមូល អោយធ្លាក់ចុះដុនដាម និងស្នើរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែង ស៊ីសងគ្រប់ប្រភេទ និងបន្តតាមដាននិងស្រាវជ្រាវកំណត់មុខសញ្ញា នៅតាមតំបន់មិនរបៀបរៀបរយទាំងអស់នោះ។

នាពេលបច្ចុប្បន្ននេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ ជាច្រើនក្នុងការ បើកយុទ្ធនាការទប់សង្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ យើងសង្គេតឃើញថា ប៉ុន្មានរយៈពេលក្រោយមកនេះបញ្ហាទាំងនេះ បានមានការ ថបថយចុះគួរអោយកត់សម្គាល់ និងជាទីមោទនភាពបំផុត ។

សូមបញ្ជាក់ថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ១០០ភាគរយ រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះសសៃប្រសាទដោយសារវាផង ដែរ  វាអោយធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស ២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ទេ” ចំពោះគ្រឿងញៀន ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ