ព្រឹតិ្តការណ៍ថ្មីៗ

 អភិបាលខណ្ឌមានជ័យ​ ៖ សំរេចបិទទីតាំងបញ្ចូលហ្គាស បង្កការផ្ទុះឆេះរបួស៣នាក់នៅចាក់អង្រែលើ

8 ខែ មុន 206 តូ សុផល

រាជធានីភ្នំពេញ​ ៖ អគ្គីភ័យមួយបានផ្ទុះឆេះ បង្កមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចអជ្ញាធរព្រមទាំងក្រុមពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣ នឹង ៣០នាទីរសៀល មានករណីផ្ទុះថ្មស្អុយមួយធុងទំងន់១០០kg ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉ែម លក្ខណា ភេទស្រី អាយុ៣៣ឆ្នាំ ផ្ទះ លេខ២៨ ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលលោកចុះទៅផ្ទាល់ ន្លែងកើតហេតុ មូលហេតុ មកពីការបើកទឹករួច ទឹកបានហូរទៅប៉ះនឹងខ្សែភ្លើង រួចទៅប៉ះធុងផ្ទុះថ្មស្អុយមួយធុង បណ្តាលអោយមនុស្សរងរបួស៣នាក់ ទី១ឈ្មោះ ឡៃ ជុង ភេទប្រុស អាយុ ៧០ ឆ្នាំ ទី២ឈ្មោះ ស៊ុយ ស្រី ភេទប្រុស អាយុ ២៣ ឆ្នាំ នឹង ទី៣ឈ្មោះ ឈៀង សុខឡេង ភេទស្រី អាយុ ២២ ឆ្នាំ មានរបួសស្រាល បានបញ្ជូនទៅមន្ទីរពេទ្យ នឹងធ្វើអោយធ្លាយជញ្ជាំងផ្ទះផ្នែកខាងកើត នឹង ផ្នែកខាងក្រោយ ។

ក្នុងហេតុការផ្ទុះថ្មស្អុយនៅទីតាំងផលិតហ្គាសនោះ បណ្តាលឲ្យមានមនុស្សរងរបួសចំនួន៣នាក់ ភ្លាមៗត្រូវបានបញ្ចូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។

បើតាមការឲ្យដឹងពីក្នុងភ្នាក់ងារបាញ់ពន្លត់អគ្គីភ័យខាងលើបញ្ចាក់ថា ប្រមាណជា៥នាទី ក្រុមពន្លត់អគ្គីភ័យបានមកដល់​កន្លែងកើតហេតុ តែដោយសារទីតាំងនេះជាកន្លែងផលិតហ្គាស ហើយមានសាធាតុឧស្ម័នម៉្យាងរួមជាមួយថ្មស្អុយ មិនអាច​ប្រើទឹកបាញ់ពន្លត់បានទេ ព្រោះសារធាតុទាំងអស់នេះនៅពេលដែលប៉ះជាមួយទឹកឆាបឆេះកាន់តែខ្លាំង ដូច្នេះហើយ​ទើបលោកប្រើបំពង់ផ្សែងបាញ់ពន្លត់ទើបអាចគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង ។

ជាមួយគ្នានោះដែរលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ចាក់ថាលោកត្រូវបិទទីតាំងនេះទោះមានច្បាប់ ក៏ដោយ ពីព្រោះទីតាំងនេះតូចចង្អៀត ជាហេតុធ្វើឲ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយភ្លាមៗសមត្ថកិច្ចក៏មិនអាចចូលទៅពិនិត្យបានដែរ ដោយសារនៅក្នុងផ្ទះខាងលើ នៅមានការជះសាយក្លិនហ្គាសខ្លាំងពេក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ