ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រី​ម្នាក់ជាប់​ពី​បទ ប៉ុន​ប៉ង​ឃាត​កម្ម ហើយ​​រត់​គេច​​ខ្លួន​​ជា​ង​​១​​ឆ្នាំ

9 ខែ មុន 264 តូ សុផល

ភ្នំពេញ៖ កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេ​ញ

ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​របស់​លោក ប៊ុន សត្យា បាន​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់ «ពី​បទ​ប៉ុន​ប៉ង​ឃាត​កម្ម» ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ចុង​ឆ្នាំ​២០១៦ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លេ​ខ​៩០០​«ន» ដ.ច.ន ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧ ដែល​ចេញ​ដោយ​លោក ប៊ុន ធី ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ប៊ុន សត្យា បាន​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់ «ក្នុង​បទ​ល្មើស​ប៉ុន​ប៉ង​ឃាត​កម្ម​» ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ត្រង់ចំ​ណុច​មុខ​ផ្ទះ​លេខ​២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ១ ខណ្ឌ ពោធិ៍សែន​ជ័​យ រាជធានី​ភ្នំពេញ ។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ស្ត្រី​ត្រូវ​ចាប់​ខ្លួន​ជាប់​ចោទ​ពី​បទ​ប៉ុន​ប៉ង​ឃាត​កម្ម មាន​ឈ្មោះ យឹម ផល្លា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​នៅ​ផ្ទះ ទី​លំ​នៅ​ផ្ទះ​លេខ​២០ ផ្លូវ​១៤CC ក្រុមទី៦ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន​ស្ត្រី​ជា​ជន​ត្រូវ​ជាប់​ចោទ «ពីបទ​ប៉ុន​ប៉ង​ឃាតក​ម្ម» ខាង​លើ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល ធ្វើ​ការ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ