ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឈិន ចន្ទ័ពណ៌ អញ្ជើញសម្ពោធសាលាបុណ្យ និងឈាបនដ្ឋានក្នុងវត្តសមាធិ ស្រុកព្រៃនប់

1 ថ្ងៃ មុន 99 តូ សុផល

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអាទិត្យ១៣ រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨

នៅវត្តសមាធិស្ថិត ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាបុណ្យ និងឈាបនដ្ឋាន ក្រោមអធិបតី ភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ចន្ទ័ពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស យាយជី តាជី ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក ស កក្កដា ភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានមានប្រសាសន៍ឲ្យដឹង ថា សាលាបុណ្យមួយខ្នង និងឈាបនដ្ឋាន ជាការផ្ដួចផ្ដើមសាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកអាជ្ញាធរដែន ដី សម្រេចសាងសង់នូវឈាបនដ្ឋានសម្រាប់បូជាសព បម្រើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ និងដោយមានការជួយឧបត្ថម្ភសាងសង់បន្ថែមដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មានទំហំ ៨ម៉ែត្រ គុណ ១៦ម៉ែត្រ ដើម្បីធ្វើជាកន្លែងសក្ការៈបូជា ក្នុងកម្មវិធីបុណ្យផ្សេងៗដោយចំណាយថវិកាអស់ចំនួន ២៨,០០០ដុល្លារអាមេរិក និងសមិទ្ធផលផ្សេងៗទៀតដែលចំណាយថវិកាសរុបចំនួន ៤៤,៨២៨ដុល្លារ នេះមិនគិតឡានដឹកសពមួយគ្រឿងដែលមានតម្លៃ ១៥,០០០ដុល្លារ ដែលជាអំណោយរបស់ឯកឧត្តម អ៊ុក សីហា និងលោក ស៊ូ វណ្ណា ។ សិទ្ធិផលថ្មីនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងសកម្មដល់ប្រជាពលរដ្ឋនៅក្នុងភូមិរាម ឃុំរាមស្រុកព្រៃនប់ មានសាលាបុណ្យតម្កល់ សព និងមានឈាបនដ្ឋានថ្មីមួយបន្ថែមទៀត សំរាប់បូជាសពដែលនៅជិតផ្ទះ ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តប មានប្រសាសន៍ថា ដោយ សារខេត្តព្រះសីហនុ មានសមិទ្ធផលថ្មីៗកំពុងរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ ហើយសាលាបុណ្យ និងឈាបនដ្ឋាននេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ នេះជាការផ្ដួចផ្ដើមពី ឯកឧត្តម អ៊ុក សីហា ស្ថាបនិកមួយរូប ដែលបានជួយកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តសាមាធិ នឹងមានការចូលរួមចំណែករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច៍ន្ទពណ៌ មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ធ្វើឲ្យមានសមិទ្ធិផលថ្មីៗនេះ កើតឡើងនៅទីនេះ ហើយសង្ឃឹមថា ឯកឧត្តមនឹងបន្តជួយសាងសង់នូវសមិទ្ធិផលថ្មីៗបន្ថែមថែមទៀតនៅក្នុងខេត្តព្រះសីហនុ ។ ទិន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរដែនដី ចូលរួមថែរក្សាតំបន់ឧទ្យានជាតិរាម លុបបំបាត់ភាពអនាធិបតេយ្យការកាន់កាប់ដីធ្លីដោយខុសច្បាប់ អនុវត្តនូវ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ៩ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍បើកបរត្រូវមានមួកសុវត្ថិភាព កញ្ចក់មើលក្រោយ បើកបរកុំមានជាតិស្រវឹង បើស្រវឹងសូមកុំបើកបរ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលនៅក្នុងវត្តសមាធិនៅពេលនេះ កើតចេញពីការចូលរួមពីអស់លោកលោកស្រី និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត សម្រាប់ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាក្នុងភូមិរាម ឃុំរាម ប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព គឺបានមកដោយសារប្រទេសជាតិមានសន្តិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ប្រកបដោយភាពរីកចម្រើន ។ ដោយមានការចូលរួមពីកងទ័ពជើងទឹក និងប្រជាពលរដ្ឋ ទើបយើងទទួលបាននូវសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ ហើយការដាក់សម្ពោធឲ្យប្រើប្រាស់នៅឈាបនដ្ឋាន និងសាលាបុណ្យនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋឃុំរាម ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សាការពារសមិទ្ធិផលនេះ ព្រោះវាជារបស់យើងទាំងអស់គ្នា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ក៏បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសំខាន់មួយនាពេលបច្ចុប្បន្ន ពិសេសក្មួយៗត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ។ ដោយសារពេលបច្ចុប្បន្នជនជាតិចិន បានមកធ្វើការវិនិយោគ និងមកទេសចរនៅខេត្តព្រះសីហនុ មានការកើនឡើង ក៍ប៉ុន្តែមានជនជាតិ ចិនមួយចំនួនបានបើកបររថយន្តលើសល្បឿនកំណត់ក្នុងក្រុង ដែលបង្កឱ្យមានបញ្ហាប្រឈមជាច្រើននៅក្នុងខេត្តព្រះសីហនុ និងបានឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ចូលរួមអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះ សីហនុ ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៍ ក៏បានចែកអំណោយដល់យាយជី តាជី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមដោយបរិយាកាសរីករាយ ៕ TR

ដោយ ងូ សុមុនី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: