ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបញ្ជូនជនសង្ស័យចំនួន ០៤ នាក់ ទៅសាលាដំបូងខេត្ត

3 ខែ មុន 475 តូ សុផល

ព្រះវិហារ៖ នៅវេលាម៉ោង១១ និង២០ នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត

ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីរក្សាទុគ និងជួញដូរគ្រឿងញៀន នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១.ឈ្មោះ ឈីន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ យិន រ៉េត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ គួន ឡី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ
៤.ឈ្មោះ ម៉ុយ សុភ័ណ្ឌ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ
អ្នកទាំង ០៤រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀនចំនួន ៩៤កញ្ចប់ ស្មើនឹង ៥៨,០៥ក្រាម
២.អាវុធវែងចំនួន ០២ដើម(AK ០១ដើម, M16 ០១ដើម) បង់០៧ គ្រាប់ចំនួន ២១៣គ្រាប់
៣.អាវុធកែឆ្នៃចំនួន ០១ដើម
៤.ម៉ូតូចំនួន ០១គ្រឿង
៥.ទូរស័ព្ទដៃចំនួន ០២គ្រឿង
៦.លុយរៀលចំនួន ១៥០.០០០រៀល
៧.លុយបាតចំនួន ៣១០បាត
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ