ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ៥នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

5 ខែ មុន 73 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី ១៤ មករា ២០១៨ វេលាម៉ោង៣និង៣០
នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១បានចេញល្បាត ពួនស្តាក់ ការពារបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន លុះមកដល់ចំណុចមុខក្លឹប រ៉ីល្សែក ផ្លូវ២០១១ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

បានប្រទះឃើញជនសង្ស័យចំនួន៥នាក់ ពេលនោះកម្លាំងសមត្ថកិច្ចបានឈប់ដើម្បីសួរនាំនិងត្រួតពិនិត្យឆែកឆេរ ក៏រកឃើញថ្នាំលាក់នៅនាឡិកា ដៃខាងឆ្វេងរបស់ ឈ្មោះ ធុល ថេត ចំនួន២កញ្ចប់តូច បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ យកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ