ព្រឹតិ្តការណ៍ថ្មីៗ

ចាប់តែរថយន្តគ្មានខ្នង អាជ្ញាធរខណ្ឌទួលគោក​​ ឯរថយន្តមានខ្សែធំៗចេញចូលក្រុងអត់ហ៊ាន

8 ខែ មុន 172 tnn_admin

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអាទិត្យ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ រថយន្តមួយគ្រឿង ត្រូវបានអាជ្ញាធរខាងសាលាខណ្ឌទួលគោកឃាត់ គ្រាដែលរថយន្តមួយនេះបានបើកបរធ្វើចរាចរលើផ្លូវហាមឃាត់ និងធ្វើអោយធ្លាក់កំពប់ដីលើទ្រូងផ្លូវសាធារណ: ។រថយន្តដីខាងលើត្រូវបានឃាត់នៅចំណុចផ្លូវ២៤៥ ម៉ៅសេងទុង កែងនិងផ្លូវ១៥៦ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។

ប្រជាពលរដ្ឋសង្កេតឃើញថា រៀងរាល់ថ្ងៃចុងសប្តាហ៍ មានរថយន្តធន់ធ្ងន់ចេញចូលក្រុងដោយសេរី តាមចំណុចគោលដៅប៉ូលិសចរាចរឈរជើងច្រើនយ៉ាងណាក៏ដោយ ។

ជាក់ស្តែងរថយន្តសណ្តោងរ៉ឺម៉កចំនួន២គ្រឿង ដែលតែងតែមកផ្ទេរទំនិញនៅចំណុចឃ្លាំងនៅផ្លូវ១៨៦ កែងនិងផ្លូវ២៦៥ ខាងកើតសាលាហេឡូអាមេរិកកាំង ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កការកកស្ទះនិងរំខានដល់ប្រជាពលរដ្ឋព្រួយបារម្មណ៍ដល់សុវត្ថិភាពចរាចរ ។

ទោះជាមានសេចក្តីរាយការណ៍ជូនលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តាមគ្រុប WhatsApp នៅពេលមានរថយន្តចូលផ្ទេរទំនិញនិងខុសពេលវេលា ដែលសាលារាជធានីភ្នំពេញ បានកំណត់យ៉ាងណាក៏ដោយ ក៏គ្មានចំណាត់ការឡើយពីសាលាខណ្ឌទួលគោក ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលមានអ្នករាប់ក្បាលឡានយកលុយប្រចាំខែ ក្នុងមួយរថយន្ត៣០ម៉ឺនទៅ៤០ម៉ឺនរៀល ទើបធ្វើអោយច្បាប់ឬសេចក្តីប្រកាសសាលារាជធានីភ្នំពេញ ប្រែក្លាយទៅខ្យល់យ៉ាងដូចនេះ ។

ប្រជាពលរដ្ឋសំណូមដល់លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ មេត្តាពិនិត្យមើលឡើងវិញនៅផែនការដាក់មកអោយថ្នាក់ខណ្ឌអនុវត្ត ថាតើសម្រេចដូចគោលនយោបាយដែលចង់បានឬទេ? ឬគ្រាន់ជាការស្រែកអោយប្រជាពលរដ្ឋគោរពតាមច្បាប់ រីឯលោកមន្ត្រីធ្វើហីមិនគោរពច្បាប់ ដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បើចង់បានបេះដូងរាស្ត្រ ( ទាល់តែយកបេះដូងយើងទៅប្រើ ) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ