ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងថ្នាំមួយចំនួនធំ

5 ថ្ងៃ មុន 516 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប៉ោយប៉ែត៖ កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញដូរនៅចំណុចខាងក្រោយភោជនីដ្ឋានម្លប់ឫស្សី ឋិតក្នុងភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៤ខែមករាឆ្នាំ២០១៨នេះ ដោយដកហូតបានវត្ថុតាងជាច្រើន។

 

លោកវរ:សេនីយ៍ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថាជនសង្ស័យជាមុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ចាន់ ពុយ ប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងការចុះបង្ក្រាបសមត្ថកិច្ចបានដកហូតបាននូវម៉្សៅក្រាមសថ្លាចំនួន២២ថង់តូច ,ទូរស័ព្វដៃ ០១ គ្រឿង ,ដបកែឆ្នៃសំរាប់ជក់ចំនួន០២ ,ដែកកេះ១៤ ,បំពង់ទុយ៉ូ ០១ដុំ ,បំពង់កែវ០៤ ,កន្ត្រៃច្រិប០២ និងថង់ផ្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញបន្តការសាកសួរ និងកសាងសំណុំរឿងចាត់ការទោតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: