ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចជនរងគ្រោះដួលរងរបួសយ៉ាងដំណម

10 ខែ មុន 76 តូ សុផល

ភ្នំពេញ៖ក្រោយពីស្ងប់ស្ងាត់មួយរយៈមកពេលនេះខណ្ឌសែនសុខចាប់ផ្តើមមានបទល្មើសឆក់កាបូបបណ្តើរៗទៀតហើយ

ជាក់ស្តែងកាលពីម៉ោង១៨និង០០នាទីព្រលប់ថ្ងៃទី១៣ មករា ឆ្នាំ២០១៨នេះស្ត្រីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចនិងកេចខ្លួនដោយសុវត្តិភាពភ្លាមៗធ្វើអោយគាត់ដួលម៉ូតូរងរបួសស្រាល។ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សីគល់ស្ពានអាកាស៧មករាផ្នែកខាងលិច ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះឈ្មោះ ដើក ប៉ៃ អាយុ៤៦ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះជួលភូមិ១សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។

តាមសំដីស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សូម័រពណ៌ខ្មៅលាយទឹកក្រូចចេញពីផ្ទះបងប្អូននៅក្បែសាលាសង្កាត់ទឹកថ្លាគោលបំណងទៅផ្ទះជួលវិញដោយជិះតាមផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតខណះជិះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះមូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខមកពីក្រោយហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលគាត់បានដាក់ពាក់ជាប់និតខ្លួនបានសម្រេចនិងកេចខ្លួនដោយសុវត្តិភាពភ្លាមៗធ្វើអោយគាត់ដួលម៉ូតូរងរបួសរលាត់ដៃរលាត់ជើងផង។

ស្ត្រីដដែលបានប្រាប់ទៀតថានៅក្នុងកាបូបដែលចោរឆក់នោះ
បានបាត់បង់ ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាកហួរវ៉ៃពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំចាស់និងថ្មីពីរសន្លឹកលុយរៀលជាង៥ម៉ឺនលុយដុល្លា២០ដុល្លា និងឯកសារមួយចំនួន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ