ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្របគ្រឿងញៀន៣ករណីផ្សេងគ្នា ដកហូតថ្នាំញៀន៤០កញ្ចប់តូចនិង១កញ្ចប់ធំ

9 ខែ មុន 115 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ១២ មករា ២០១៨ ម្សិលម៉ិញ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីគ្រឿងញៀន៣លើក ឃាត់មនុស្ស ម្នាក់ ដកហូតថ្នាំញៀន៤០កញ្ចប់តូចនិង១កញ្ចប់ធំ។ករណីទី១ នៅវេលាម៉ោង ១៦និង២០នាទីកម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការនិងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា លុះមកដល់ចំណុចភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឃើញក្មេងប្រុសម្នាក់ កំពុងលក់ថ្នាំញៀន ពេលនោះកម្លាំងបានឈប់ម៉ូតូឃាត់តែត្រូវក្មេងប្រុសនោះរត់ ថែមទាំងបោះថ្នាំចោល ទើបសមត្ចកិច្ចយើងរត់ដេញតាមឃាត់ខ្លួន និងរើសថ្នាំញៀនមករាប់សរុប ១១កញ្ចប់តូច។

ករណីទី២ នៅវេលាម៉ោង ១៧និង០០នាទីថ្ងៃទី ១៣ មករា ២០១៨ ស្ថិតនៅភូមិត្រពាំងថ្លឹង ច្រកឌឿងហែម ខាងក្រោយផ្ទះល្វែងខាង លិចរោងចក្រ៦ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការនិងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា បានមកដល់ចំណុចខាងលើជនសង្ស័យ១នាក់កំពុងឈរលក់ថ្នាំញៀន កម្លាំងបានឈប់ឈប់ ម៉ូតូស្រាប់តែជនសង្ស័យរត់និងបោះថ្នាំញៀន ចោលទៅលើដី តែត្រូវកម្លាំងសមត្ថកិច្ចយើងដេញតាមឃាត់បាន ហើយរើសយកថ្នាំញៀនមករាប់មាន១៥កញ្ចប់តូចនិង១កញ្ចប់ធំល្មម សរុប១៦កញ្ចប់។

ករណីទី៣ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ១៣ មករា ២០១៨ ស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័ ។ កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការនិងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា បានមកដល់ចំណុចភូមិថ្មគោល១ ប្រទៈជនសង្ស័យ១នាក់កំពុងឈរលក់ថ្នាំញៀន កម្លាំងបានឈប់ឈប់ ម៉ូតូស្រាប់តែជនសង្ស័យរត់និងបោះថ្នាំញៀន ចោលទៅលើដី តែត្រូវកម្លាំងសមត្ថកិច្ចយើងដេញតាមឃាត់បាន ហើយរើសយកថ្នាំញៀនមករាប់សរុប២៥កញ្ចប់តូច។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ