ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីដែលមានផ្ទៃពោះ៤ខែ ត្រូវចោរវ័យក្មេងឆក់កាបូបបានសម្រេច

8 ខែ មុន 541 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន និងបានស្វាមគន៍ម្នាក់មួយដៃម្នាក់មួយជើង បន្ទាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីពោះធំម្នាក់បានសម្រេចហើយប្រឹងជិះម៉ូតូតែដួលក៏បានក្រវាត់ក្របូបនោះចោល ហើយស្រ្តីរងគ្រោះបានស្រែកឆោកឡោទើបចាប់បានតែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ មុំ ស្រីឡេង អាយុ៣៤ឆ្នាំ ភេទស្រី កំពុងមានផ្ទៃពោះ៤ខែ មុខរបរជាមេផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រីឯក្នុងកាបូបស្រ្តីរងគ្រោះមានទូរស័ព្ទ៣គ្រឿងនិងលុយជាង១០ម៉ឺនរៀល។

ចំណែកឯជនសង្ស័យមានឈ្មោះ ជា ម៉េងគៀង ភេទប្រុស ថ្នាក់ទី១០ វិទ្យាល័យន្ធរមុខ បច្ចប្បន្នស្នាក់នៅ ផ្ទះលេខ៣អឺ ផ្លូវបេតុង ភូមិទឹកថ្លា ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ គោលបំណងឆ្ពោះទៅផ្សារតូចដើម្បីរកទិញឥវ៉ាន់ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ខាងលើជិះម៉ូតូឌ្រីមសងពណ៌ខ្មៅស្លាកលេខភ្នំពេញ1GS-3543 មកស្របទិសបានធ្វើសកម្មភាពឆក់កាបូបស្ពាយនោះបានសម្រេច ហើយបានបត់ម៉ូតូត្រលប់ក្រោយបានដួលម៉ូតូ ស្រ្តីរងគ្រោះស្រែកឆោកឡោផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាជួយចាប់បានតែម្តង ក៏បានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ទៅអោយសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីអោយសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ