ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនក្មេងទំនេីងចំនួន៤នាក់ពាក់ព័ន្ធក្នុងករណីបង្ករហិង្សាតាមទីសាធារណៈ

6 ខែ មុន 79 តូ សុផល

បាត់ដំបង៖គ្រាន់តែមេីលមុខគ្នាសោះហៅបក្ខពួកមកវាយកាប់ចាក់គ្នាបណ្តាលអោយយុវជនម្នាក់ឈ្មោះខៃ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំបុកអក ឃុំកពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងរងរបួសស្ទេីរក្ស័យ។

ឆាកប្រយុទ្ធនេះបង្ករឡេីងនៅវេលាម៉ោង៥និង៥៥នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ចំណុចព្រលានយន្តហោះដោយយុវជន៤នាក់បានប្រេីកាំបិត ដំបង និងដុំថ្មវាយជនរងគ្រោះខាងលេី។

ដោយឡែកនៅវេលាម៉ោង១និង៤៥នាទីរលងអាធ្រាតឈានចូលថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៨ក្រុមបង្ការ បង្ក្រាបនៃស្នងការដ្ឋានខេត្តបាត់ដំបងតាមប្រម៉ាញ់និងចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ឈ្មោះ៖ទី១-ម៉ៅ សារី ភេទប្រុស អាយុ១៦ឆ្នាំ ទី២-ជា រ៉ាវី ភេទប្រុស អាយុ១៦ទី៣-មុត ចាន់ផាត់ ភេទប្រុស អាយុ១៦ឆ្នាំទី៤-ស៊ុន សៀវម៉ៅ ភេទប្រុស អាយុ១៧ ។

លោកវរសេនីត្រី ឈឿង គឹមសុង មេក្រុមបង្ការ បង្ក្រាបបានបញ្ជាក់ថាជនសង្ស័យទាំង៤នាក់ខាងលេីជាជនដៃដល់លោកបានប្រគល់ជូនការិយាល័យជំនាញដេីម្បីសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ