ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសងង្ស័យពីរនាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន

2 ថ្ងៃ មុន 47 តូ សុផល

បាត់ដំបង៖ជនសង្ស័យពីរនាក់ត្រូវនគរបាលឃាត់ពីបទជួញដូរនិងប្រេីប្រាស់ថ្នាំញៀនតាមភាពជាក់ស្តែង។ជនសងង្ស័យទាំងពពីរនាក់ឈ្មោះ:ទី១-សុិន គឹមហ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ជនសង្ស័យទី២-ឈ្មោះ រិទ្ធ សុវណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះក្រុមបង្ការ បង្ក្រាបបានឃាត់ខ្លួនជនសង្ស័យទាំងពីរនៅចំណុចភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបងខណះកំពុងឆែកអាវុធគ្រឿងផ្ទុះនៅរង្វង់មូលរូបសំណាកលោកយាយទេពកាលពីយប់ថ្ងៃទី១០​ខែមករា ឆ្នាំ២០១៨។

ប្រភពព័ត៌មានបានអោយដឹងថា:សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនចំនួន៤ថង់ទម្ងន់១៥,០៩ក្រាមជាប្រភេទម៉ាទឹកកម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងនិងវត្ថុតាងជាច្រេីនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងការិយាល័យជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីីម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: