ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់កង់ទៅមុខលេងរួច

3 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ បុរសជនជាតិពីនាក់រួមដំណើរនិងស្ត្រីជនជាតិវៀតណាមពីនាក់ទៀតស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយកង់រថយន្តបង្កដាច់កង់ខាងមុខខាងឆ្វេងទៅមុខលេងរួច សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១-១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសជនជនជាតិចិនពីនាក់រួមដំណើរនិងស្ត្រីជនជាតិវៀតណាមពីនាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកប្រូសពណ៏សពាក់ស្លាកលេខភ្នំពេញ2W-0816បើកបរពីជើងទៅត្បូងបើកក្នុងស្ថានភាពស្រវឹងលុះមកដល់ចំណុចកើតហេតុខាងបានរេចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគវៀចអស់មួយកង់រថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជាង២០ម៉េែត្រដាច់កង់ខាងមុខខាងឆ្វេងទៅមុខលេងរួច សំណាងល្អមិនមានអ្នករងរបួស ភ្លាមៗនោះអ្នកនៅក្នុងរថយន្តទាំបួននាក់បាននាំឡើងជិះម៉ូតូកង់បីគេចខ្លួនទៅបាត់ បន្សល់ទុខរតែថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាប់នបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុខនៅការិយាលយ័ចររាចណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ