ព្រឹតិ្តការណ៍ថ្មីៗ

កុំពុងជុំគ្នាផឹកសមត្ថកិច្ចសង្ស័យឃាត់ត្រួតពិនិត្យឃើញថ្នាំញៀន២កញ្ចប់

5 ខែ មុន 80 តូ សុផល

ភ្នំពេញ៖ បុរស៥នាក់ខណះអង្គុយជុំគ្នាផឹកស្រាលេងសមត្ថកិច្ចល្បាតឃើញដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យស្រាប់តែ

ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន២កញ្ចប់ថង់តូចជាប់ខ្លួនក៍ឃាត់យកមកសាកសួរតែម្តង។ករណីនេះកើតឡើងកាលពីម៉ោង០៣និង៣០នាទីទាបភ្លឺថ្ងៃទី១៤មករា២០១៨នៅមុខក្លិបរីលេក្សផ្លូវ២០១១ភូមិតាងួន១សង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះថុល ថេត អាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ(មានថ្នាំញៀនជាប់ខ្លួន)។ទី២ឈ្មោះភិន សុភាព អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ទី៣ឈ្មោះរុន ចាន់ណារា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃសាលាសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។ទី៤ឈ្មោះត្រេញ ដាវិត អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។ទី៥ឈ្មោះសេង ពេជ្រ អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣៦ផ្លូវសហព័ន្ធរុស្សីភូមិតាងួន១សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ក្រុមខាងលើខណះសមត្ថកិច្ចធ្វើការល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញក្រុមជនសង្ស័យខាងលើប្រមូលផ្តុំគ្នាអង្គុយផឹកស្រាដោយសង្ស័យក៍ធ្វើការឆែកឆេរត្រួតពិនិត្យស្រាប់តែប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ២កញ្ចប់ ថង់តូចជាប់ខ្លួនឈ្មោះថុល ថេត សមត្ថកិច្ចក៍ឃាត់យកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ