ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូត្រលប់ទៅផ្ទះត្រូវជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូទៅបាត់

9 ខែ មុន 11 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពវាយប្លន់យកម៉ូតូZoomer-Xមួយគ្រឿងទៅបាត់ដោយសុវត្តិភាពខណៈជិះតាមផ្លូវក្នុងបំណង់ត្រលប់ទៅផ្ទះវិញ

ធ្វើឲ្យជនរងគ្រោះដួលរងរបួសយ៉ាងខ្លាំង។ កាលពីម៉ោង០០និង៣៥នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី១៤ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ៅ រតនា អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ឌ ស្នាក់នៅផ្ទះជួល ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតភូមិអំពិល ឃុំអំពិលស្រុកកំពុងសៀម ខេត្តកំពង់ចាម ។ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅបាត់ម៉ាក Zoomer -x ពណ៌ក្រហមលាយ ស សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ កណ្ដាល 1X-3252 ។

ដោយឡែកជនសង្ស័យ មានគ្នា៣នាក់ ជិះម៉ូតូ មួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ ដោយសារនៅកន្លែងកើតហេតុងងឹតពេកមើលមិនឃើញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលរូបគេរវល់បង្ហើយការងារនៅកន្លែងលក់ទូរស័ព្ឌរហូតដល់យប់ជ្រៅទើបរួចហើយក៏បានជិះម៉ូតូក្នុងគោលបំណងត្រលប់ទៅផ្ទះជួលវិញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ៣នាក់ ជិះម៉ូតូមកពីក្រោយមិនស្គាល់ម៉ាកមកវាយខ្លួនពីក្រោយបណ្ដាលឲ្យដួលរងរបួសដាច់ដៃនិងស្មារហើយ ដោយភ័យពេករូបគេក៏បានរត់គេចព្រោះខ្លាចក្រុមជនសង្ស័យវាយស្លាប់ ។ប្រភពបានប្រាប់ទៀតពេលនោះជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់លើកម៉ូតូរបស់ខ្លួនឡើងជិះ បើករត់គេចទៅបាត់ដោយសុវត្តិភាព ទើបផ្អើលដល់សមត្ថកិច្ចចេញមក តែហួសពេលទៅហើយ ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងពិនិត្យកន្លែងកើតហេតុរកឃើញទូរស័ព្ឌជនរងគ្រោះ ១គ្រឿងមកវិញ ហើយជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្លើងឆេះរទេះខណ្ឌពោធិសែនជ័យ និងបានសូមសុំសូមណូមពរឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ