ព្រឹតិ្តការណ៍ថ្មីៗ

ហុីយ៉ាន់ដាយបើកបុកគោងាប់មួយក្បាលជាប់ក្រោមរថយន្ត និង២ក្បាលទៀតរងរបួសបាក់ជើង នៅផ្លូវហាណូយ

3 ខែ មុន 280 តូ សុផល

ភ្នំពេញ ៖ សត្វគោមួយហ្វូង ត្រូវបានម្ចាស់ចិញ្ចឹម ព្រលែងឲ្យដើរសេរីពាសវាល ពាសកាល ដើរតាមផ្លូវ បង្កបញ្ហាដល់អ្នកដទៃ

ដូចកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវហាណូយ មុខឈៀងខាងជើង វត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈដែលរថយន្តកូរ៉េដឹកគ្រឿងសំណង់ កំពុងបើកបរ ស្រាប់តែសត្វគោមួយហ្វូងប្រមាណ៣០ក្បាលរត់ឆ្លងផ្លូវ ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ងាប់មួយក្បាលជាប់ពីក្រោមរថយន្ត ២ក្បាលទៀត បាក់ជើង រថយន្តរងការខូចខាតបែកកញ្ចក់មុខ ។

តាមប្រភពពីអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានដឹកគ្រឿងសំណង់ ចេញពីក្រុមហ៊ុន លី ស្រូយ នៅភូមិ ត្រពាំងស្វាយ សង្កាត់គោកឃ្លាង ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបើកតាមផ្លូវហាណូយពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែមានគោមួយហ្វូងប្រមាណ៣០ក្បាល រត់ឆ្លងផ្លូវ ហ្វ្រាំងមិនទាន់ជ្រុលទៅបុក បណ្តាលឲ្យងាប់មួយក្បាលកល់ជាប់ពីក្រោមរថយន្តនិង២
ក្បាលទៀតបាក់ជើង ចំណែករថយន្តរងការខូចខាតបែកកញ្ចក់មុខ កំពិតកាប៊ីន ។

ក្រោយកើតហេតុ ម្ចាស់គោចេញមុខមកដោះស្រាយ ដោយសងលុយ២០មុឺនរៀល ចេញថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ទន្ទឹមនឹងកេរណីខាងលើ ប្រជាពលរដ្ឋ សំណូមពរផងដែរដល់ សមត្ថកិច្ច អាជ្ញាធរ មេត្តាចាង់វិធានការដ៏ក្តៅបន្តិចចំពោះ អស់លោកអ្នក ចិញ្ចឹមគោ ហើយព្រលែងឲ្យដើរសេរីតាមទីសាធារណៈ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដូចក្នុងករណីខាងលើនេះអញ្ចឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ