ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀនWY ចំនួន៤៨គ្រាប់ បញ្ជូនទៅសាលាដំបងខេត្តបាត់ដំបងចាត់ការតាមច្បាប់

9 ខែ មុន 364 តូ សុផល

ខេត្តបាត់ដំបង ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨

វេលាម៉ោង២២៖០០នាទី លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំ កម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះតាមដងផ្លូវចំណុចភូមិអូរប្រយុទ្ធ ឃំុអូររំដួល។​

ក្នុងការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើ សមត្ថកិច្ចបានឃាត់ខ្លួុនជនសង្ស័យ០១នាក់ ឈ្មោះ ជា សុវ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ដកហូតថ្នាំញៀន WY ចំនួន២២គ្រាប់ រួចបានឆ្លើយប្រាប់សមត្ថកិច្ចយើងថាទិញពីឈ្មោះ ឈិន ឈៀង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកជាមួុយគ្នា ។

ដោយមានការរាយការណ៍ពីជនសង្ស័យខាងលើ នៅព្រឹកឡើងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៧៖៣០នាទី កម្លាំងសមត្ថកិច្ចទើបអាចឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឈិន ឈៀង រកឃើញថ្នាំញៀន WY ចំំនួុន២៦គ្រាប់ទៀត នៅជាប់នឹងខ្លួុន ។ ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណំុរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ