ព្រឹតិ្តការណ៍ថ្មីៗ

អុញដូចរឿងហូលីវូដ! Highlander បុកគូទ Camary រុញទៅផ្ទប់ក្បាលនាគចែកផ្លូវ ខ្ទេចហើយបើករត់បានទៀត!

11 ខែ មុន 270 តូ សុផល

រាជធានីភ្នំពេញ ៖ រថយន្តកាម៊រីឆ្លាមមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខនិងខាងក្រោយធ្ងន់ធ្ងរ ដោយសាររថយន្តហាយឡែនឌ័រ មួយគ្រឿង

បើកលឿនបុកពីក្រោយគូទ រុញផ្ទប់ទៅបុករនាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ ចំណែករថយន្ត​ Highlander ដែលជារថយន្តបង្កនៅបើករត់បានស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដូចក្នុងរឿងហូលីវូដនេះ កើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១២ មករា ២០១៨ នៅចំណុចសួនច្បារក្ដាន់២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវចូលតំបន់R6 (បឹងកក់) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (ដែលជាចំណុចព្រំប្រទល់សង្កាត់វាលវង់ ខណ្ឌ៧មករា និងព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ)។

តាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាម៊រីឆ្លាម ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2O-9875 បើកបរដោយមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ ទិសដៅពីកើតទៅលិច​ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី លុះជិតដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Highlander ពណ៍ស មួយគ្រឿងទៀត មិនចាំស្លាកលេខទេ បើកស្របមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ទៅបុកគូទរថយន្តកាម៊រីឆ្លាមពីក្រោយពេញទំហឹង ហើយបន្ថែមល្បឿនរុញរថយន្តកាម៊រីឆ្លាម ទៅបុកផ្ទប់និងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យផ្ទុះបែកពោងការពារសុវត្ថិភាព ទៅមុខលែងរួចតែម្ដង និងរថយន្តត្រូវខ្ទេចទាំងក្រោយទាំងមុខយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះគេឃើញរថយន្ត Highlander ពណ៍សនោះ ដាក់លេខថយក្រោយ រួចក៏ជាន់បន្ថែមល្បឿនបើកទៅមុខវិញ គេចបាត់ស្រមោល ចំណែកម្ចាស់រថយន្តកាម៊រីឆ្លាម បានបើកទ្វារចុះពីរថយន្តដើរទៅបាត់ ដែលធ្វើឲ្យអ្នកដែលឃើញហេតុការណ៍នៅក្បែរកន្លែងកើតហេតុងើយឆ្ងល់យ៉ាងខ្លាំងថា គេបើកមកបុកគូទរថយន្តពីក្រោយរួចក៏រួញទៅបុកផ្ទប់រនាំងថ្មក្បាលនាគចឹងហើយ គេបើកចេញទៅយ៉ាងស្រួល រីឯម្ចាស់រថយន្តរងគ្រោះ បើកទ្វារ​រថយន្តចុះដើរទៅបាត់ តែយ៉ាងណាមិញក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតរួចក៏ទាក់ទងទៅនគរបាលជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកវាស់វែងនៅចំណុចកើតហេតុ និងបានស្ទូចរថយន្តនោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកក្រុងភ្នំពេញ ដេីម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយគ្នាតាមផ្លូវច្បាប់៕ AhBoYz៚

សូមជម្រាបឲ្យអ្នកទស្សនា TNN ទាំងអស់គ្នាដឹងថា (មិនដល់២៤ម៉ោងផង) នៅចំណុចកើតហេតុតែមួយខាងលើនេះ កាលពីម៉ោង១២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក៏មានបុរសវ័យកណ្ដាលម្នាក់ ទៅញាំការផឹកស្រាហើយស្រវឹងជោគជាំ បើកបររថយន្តម៉ាក គាម៉នីង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-8791 បោះពួយយ៉ាងលឿន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខាងលើនោះ ផ្ទុះកង់មុខផ្នែកខាងឆ្វេងតែរេចង្កូតទៅខាងស្ដាំអូសជិត២០ម៉ែត្រ បណ្ដាលឲ្យក្បាលនាគខូចខាតវៀចចេញពីជួរអស់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែមិនមានរងរបួសដល់មនុស្សដូចករណីខាងលើនេះដែរ ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!