ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាសហគមន៍មានជីវភាពរីកចម្រើនតាមរយៈទេសចរណ៍ធម្មជាតិនៃតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី

11 ខែ មុន 47 តូ សុផល

មណ្ឌលគិរី៖ សហគមន៍ទេសចរណ៍ធម្មជាតិភូមិអណ្តូងក្រឡឹង ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូរាំង

ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី តំបន់នេះមានសារៈសំខាន់ជាសាកល សម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ។

ដែនជម្រកសត្វកែវសីមា បានផ្តល់ជាលំនៅដ្ឋានសម្រាប់សហគមន៍ជនជាតិដើមភាគតិច ពូនង (ព្នង) ដែលកំពុងរស់នៅ ដែលមានវប្បធម៌ ទំលៀមទំលាប់ ប្រពៃណី ជំនឿសាសនាតាំងពីដូនតាគ្រប់ជំនាន់ដ៏យូរលុងមកហើយ ។ លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចកទេស គម្រោងអង្គការសហគមន៍អភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា សហគមន៍ទេសចរណ៍ធម្មជាតិនេះ មានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចំនួនជាង ២៥០ នាក់ និងរកប្រាក់ចំនូលជិត( ១ម៉ឺនដុល្លារអាមេរិក ) ក្នុងឆ្នាំ២០១៧ តាមរយៈមកទស្សនាជំរុំសត្វទោច ដែលរួមមានសត្វទោចថ្ពាល់លឿង ស្វាកន្ទុយស ប៉ាក់ខ្ទៀវ ពោះបង្កង់ មាន់ទោបៃតង និថនិកសត្វជាច្រើនប្រភេទ ព្រមទាំងទៅកម្សាន្តទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងទៀត។ សេវាកម្មទេសចរណ៍នេះបានធ្វើឱ្យជីវភាពប្រជាសហ គមន៍កាន់តែល្អប្រសើរឡើង ហើយពួកគាត់រួមចំណែកការពារ អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។

សូមបញ្ជាក់ថា អង្គការសហគមន៍អភិរក្សសត្វព្រៃ(WCS) សហការជាមួយក្រសួងបរិស្ថាន បានរៀបចំ ទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៅសហគមន៍ទេសចរណ៍ធម្មជាតិភូមិអណ្តូងក្រឡឹង ស្ថិតនៅដែនជម្រក សត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី មានរយៈ ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលលទ្ឋផលរបស់គម្រោងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ សត្វព្រៃ និងកាបង្កើតសហគមន៍អេកូទេចរណ៍ធម្មជាតិនៃតំបន់ការពារធម្មជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!