ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវសមត្ថកិច្ចស្រុងស្អាងឃាត់ខ្លួន

6 ខែ មុន 132 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុងស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃសុក្រ១២រោចខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ២១និង០៥នាទី នៅចំនុច៖ភូមិព្រែកត្រែងឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក សេង សុជាតិ ប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ លៀង សិលា ហៅខ្លាភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកថីឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាល ។

វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច លុយខ្មែរចំនួន១០០០៛(មួយពាន់រៀលគត់)។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសិត្បូទទួលបានពត័មានពីប្រជាជនល្អថាមានករណីជួញដូរគ្រឿងញៀននៅភូមិព្រែកត្រែងឃុំសិត្បូភ្លាមនោះសមត្ថកិច្ច ទៅដល់កន្លែងកើតហតុក៏បានត្រួតពិនិត្យលើខ្លួនឈ្មោះ លឿនសិលា បានប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនប្រភេទម៉ាទឹកកចំនួន១០កញ្ចប់តូច សមត្ថកិច្ចក៏បានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលសិត្បូដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ លឿន សិលា បានសារភាពថា ខ្លួនពិតជាបានទិញម្សៅក្រាមពណ៌សថ្លាខាងលើពីឈ្មោះសារ៉ាត់ នៅចំនុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាល។ ចំនួន១កញ្ចប់ធំក្នុងតម្លៃ១០០០០០រៀលរួចយកមករំលែកវេចខ្ចប់ជាកញ្ចប់តូចបានចំនួនដប់មួយកញ្ចប់ហើយប្រើប្រាស់(ជក់)អស់មួយកញ្ចប់សល់ដប់កញ្ចប់កឹបជាប់នឹងលុយក្រដាស់មួយរយរៀលចំនួនដប់សន្លឹកដើម្បី យកមកលក់បន្តក្នុង១កញ្ចប់២០០០០រៀលពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបានស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ