ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ចុះសួរសុខទុក្ខ ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ កាលពីកន្លងទៅ!

9 ខែ មុន 66 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ឋ. ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាខណ្ឌ. លោកស្រី អឹុម ថាវី ប្រធានគណ: កម្មាធិការអនុសាខា ព្រមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារអគ្គិភ័យចំនួន៤គ្រួសារ កាលពីរយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៨កន្លងទៅ ស្ថិតនៅភូមិព្រៃព្រីងជេីង សង្តាត់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

នាឱកាសនោះ លោកប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយគ្នានោះ​ លោកក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ៕

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកក្រូច១ កេស ទឹកសុទ្ឋ១កេស ទឹកត្រី៦ដប ទឹកសីុអីុវ៦ដប ទឹកដោះគោ៣កុំប៉ុង ស្ករស៣គីឡូក្រាម តែ៣កញ្ចប់ មុង.កន្ទេល.ភួយ.ខ្មេីយ.សំភារះផ្ទះបាយ១៦មុខ.ថវិកា២០០.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ