ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗ​! Lexus 570 បើកលឿនក្នុងក្រុង បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្ដាលឲ្យបុរសម៉ាឡេស៊ីម្នាក់របួសធ្ងន់

3 ថ្ងៃ មុន 2880 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសវ័យកណ្ដាលម្នាក់ សង្ស័យម្ចាស់ស្រវឹងស្រា​ បើករថយន្តនៅក្នុងក្រុងយ៉ាងលឿន

ទៅបុករះម៉ូតូ៥គ្រឿង រួចបួងចង្កូតបុករថយន្ត៣គ្រឿងទៀត រេចង្កូតបុករបងធនាគារមេគង្គ បណ្ដាលឲ្យជនបរទេសម្នាក់រងរបួសធ្ងន់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចមុខធនាគារមេគង្គ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ភ្នំពេញ​។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​គេឃើញបុរសវ័យកណ្ដាលម្នាក់ បើករថយន្ត​ Lexus 570 ពាក់ស្លាកលេខ​2O-9168 ក្នុងល្បឿនយ៉ាងលឿន ​ទិស ដៅពីជេីងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ​ ទៅបុករថយន្តម៉ាក Camary ហាយប្រីត ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ​ 2AL-2728 ហើយក៏រេចង្កូតបុកម៉ូតូ Dream សង់ ៣គ្រឿង និងម៉ូតូធំ ម៉ាក FZ ពណ៍ខ្មៅ​ ស្លាកលេខកំពង់ 1O-1516 គាបជាប់ក្រេាមរថយន្តរងរបួសស្រាល និងបុកកិនអូសម៉ូតូ Zoomer X ពណ៍បែតងលាយខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1GL-8133 ជារបស់បុរសជនជាតិម៉ាឡេស៊ីម្នាក់ បណ្ដាលអោយរងរបួសធ្ងរ ហូរឈាមតាមមាត់ជោគខ្លួន រួចបួងចង្កូតបុករថយន្ត Highlander ពាក់ស្លាកលេខភ្នំពញ​ 2AK-5398 និងរថយន្ត សាំយ៉ុង មួយគ្រឿងទៀត បណ្ដាលអោយរងការខូចខាត​ រួចក៏បន្ថែមល្បឿនរេចង្កូតបុកទំលុះរបងដែកបែកចូលដល់មុខធនាគារមេគង្គ បង្កការភ្ញាក់ផ្អើលទាំងយប់​តែម្ដង ចំណែក ឯ​អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់​ភ្លាមៗផង ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកវាស់វែងម៉ូូតូនិងរថយន្ត និងស្ទូចយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៏ផ្លូវគោកក្រុងភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយទៀត៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: