ព្រឹតិ្តការណ៍ថ្មីៗ

អ្នកលក់ខោអាវ ទាញដំបងវាយប្រជាការពារសាលាខណ្ឌមានជ័យម្នាក់ ពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ!

8 ខែ មុន 389 តូ សុផល

រាជធានី​ភ្នំពេញ ៖ បុរសជាសន្តិសុខសណ្តាប់ធ្នាប់ របស់សាលាខណ្ឌមានជ័យម្នាក់ ត្រូវបានអ្នកលក់ខោអាវ វាយនិងដំបងឬស្សី ខណ:កំពុងចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណ: បណ្តាលឲ្យរងរបួសស្រាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើតាមសំដីលោក ឡេង ច័ន្ទភ័ត្រ្តា​ ប្រធានសន្តិសុខសាលាខណ្ឌមានជ័យ បានប្រាប់មកអ្នកយកព័ត៌មាន TNN ថា មុនពេលកើតហេតុ ក្រុមសន្តិសុខសាលាខណ្ឌមានជ័យបានចុះមករៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណ:ក្នុងមូលដ្ឋាន ដែលមានបទបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងមានបញ្ជាដឹកនាំបន្តពីលោក ឡុង ង៉ែត អភិបាលរង ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ ខណៈពេលដែលចុះរៀបចំសណ្ដាប់ធ្នាប់ដល់កន្លែងកើតហេតុ កម្លាំងសណ្តាប់ធ្នាប់(ប្រជាការពារ)បានចុះណែនាំឲ្យអ្នកលក់ខោអាវខាងលើ រើចូលក្នុងកុំឲ្យលក់លើចញ្ចើមថ្នល់បែបហ្នឹងតែដោយសារអ្នកលក់ខោអាវ កំពុងមួម៉ៅរឿងលក់មិនទាន់ដាច់ផង ក៏ទាញដំបងឬស្សីដែលដោតចូលទុយោជ័រ វាយទៅលើបុរស ដែលជាសន្តិសុខម្នាក់ រហូតបាក់ដំបង ហើយបម្រុងរត់ តែត្រូវបានក្រុមសន្តិសុខដេញចាប់បាន រួចដឹកយកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាត់ការបន្ត។

ប្រធានសន្តិសុខបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ជ្រី រ៉ាវី អាយុ២៧ឆ្នាំ មុខរបរសន្តិសុខសាលាខណ្ឌមានជ័យ ស្នាក់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័។ ជនបង្កឈ្មោះ អុន សុភណ្ឌ័ អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្រោយពេលកើតហេតុ ក្រុមសន្តិសុខបានដឹកយកមកប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដោយមានការសម្របសម្រួល ពីលោក ឯម ភាមរី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ គឺជនបង្កបានសុំទោស និងសងថ្លៃព្យាបាលដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងរួចហើយ។

ជាមួយគ្នាដែរថាបន្ទាប់ពីរដ្ឋបាលខណ្ឌមានជ័យ បានដាក់កំណត់ត្រឹមដើមខែមករា ឆ្នាំ ២០១៨ នេះ ដើម្បីឲ្យរុះរើ ដោយខ្លួនឯង បើមិនអនុវត្តតាមការណែនាំនោះទេ រដ្ឋបាលខណ្ឌមានជ័យ និងចុះកាត់ផ្ទាល់ដោយខ្លួនតែម្តងដោយមិនទទួលខុសត្រូវនោះទេ ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព ទីក្រុងឲ្យបានល្អ លោក ពេជ្រ កែវមុនី ​អភិបាលខណ្ឌមានជ័យ បានធ្វើការណែនាំ និងចង្អុលបង្ហាញជាថ្មី អោយលោក​ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់​ សហការជាមួយសង្កាត់ដែលពាក់ព័ន្ធចុះធ្វើស​ណ្តាប់ធ្នាប់ និងបានជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅជាប់​ដងផ្លូវ ​ឲ្យ​បញ្ឈប់​ការជួល​ទីធ្លា​មុខផ្ទះ​ឲ្យ​គេ​ដាក់លក់​អីវ៉ាន់​ តាមចិញ្ចើមផ្លូ​វ ដោយត្រូវរក្សាចិញ្ចើមថ្នល់ ទុកសំរាប់ អ្នកថ្មើរ​ជើងដើរ មិនត្រូវដាក់សំភារៈផ្សេងៗ ឬផ្លាកបាណូ ទទឹងទទែង នៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់រួចរាល់ហើយ និងធ្វើកិច្ចសន្យាជាច្រើនដងរួចហើយដែរ ។

ដោយបានទទួលបញ្ជាពីថ្នាក់លើលោកប្រធានសន្តិសុខសាលាខណបានបែងចែកកម្លាំងប្រជាការពារខណ្ឌជាបីក្រុម ដើម្បីអនុវត្តវិធានការ ដោយមួយក្រុមសហការដឹកនាំដោយលោក ស៊ុំ រិទ្ធី​ តំណាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ​ និងមានការចូលរួមពីលោក ទូច សំអុល​ ចៅសង្កាត់ស្ទឹងមានជ័យ២ និងកម្លាំងមន្ត្រីសង្កាត់ ចុះរៀបចំសណ្ដាប់ធាប់កាត់យ៉ាប កាត់ផ្លាកយីហោរ ដែលគ្មានច្បាប់អនុញ្ញតិ ចេញពីលើចិញ្ចើមថ្នល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យបានបណ្ដើរៗហើយ ព្រោះ​ប៉ះពាល់​យ៉ាងខ្លាំងដល់​ការធ្វើ​ចរាចរ​ដល់​អ្ន​ក​ដំណើរ នៅតាមបណ្ដោយផ្លូវផ្លូវ២៧១នេះ។

ដោយនៅរសៀលថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០១៨នេះ កម្លាំងសន្តិសុខប្រជាការពារខណ្ឌមានជ័យ​ក្រុម១ បានចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមផ្លូវជាតិលេខ២ ចាប់ពីគលស្ពានអាកាសក្បាលថ្នល់ដល់មុខវត្តចាក់អង្រែលើ និងកម្លាំងសន្តិសុខប្រជាការពារខណ្ឌមានជ័យ​ក្រុម៣ បានចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមផ្លូវតាមផ្លូវ៣៧១ ម្ដុំលូប្រាំ និងផ្លូវវេងស្រេង។

អាជ្ញាធរខណ្ឌមានជ័យ សូមសំណូមពរដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរក្សាចិញ្ចើមផ្លូវឲ្យបានគឺរក្សាសុវត្ថិភាពជូនអ្នកថ្មើរជើង ​មិនត្រូវដាក់សំភារៈផ្សេងៗនៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់ឡើយ និងសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងដែលមានមុខរបររកទទួលទានតាមចិញ្ចើមថ្នល់ ពិសេសអ្នកលក់ ដូរទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើង ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណភាព ក្នុងរាជធានីភ្នំពេញយើងទាំងអស់គ្នា ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ