ព្រឹតិ្តការណ៍ថ្មីៗ

ខ្ចីឡានកូនទៅញាំការ មកវិញបើកបុករបាំងថ្ម រីឯបុរសម្នាក់សន្លប់ស្តូកស្ដឹងត្រូវរថយន្តបុកខ្ទាតប៉ើងជិត២ម៉ែត្រ

9 ខែ មុន 364 តូ សុផល

រាជធានី​ភ្នំពេញ ៖ ​មិនដល់១ម៉ោងផងទីតាំងតែមួយគ្រោះថ្នាក់​ចរាចរណ៍កើតឡើង២ករណី ត្រង់ចំណុចម្ដុំក្តាន់២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយករណីទី១ វេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨នេះ មានបុរសម្នាក់ស្រវឹងជោគជាំបើកបររថយន្ត បោះពួយយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាត​ ។ រថយន្តបង្កម៉ាក គាម៉នីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-8791 បើកបរដោយបុរសវ័យប្រហែល៤៥ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុន ពេលកើតហេតុ រថយន្តបង្កធ្វើដំណើរតាម បណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរបាំងថ្មរងការ ខូចខាតវៀចចេញពីជួរអស់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែមិនមានរងរបួសដល់មនុស្សនោះទេ ។

ករណីទី២ យុវជនម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាម សន្លប់ស្តូកស្ដឹងមួយសន្ទុះ បន្ទាប់ពីត្រូវរថយន្តកាមរីហាយប្រ៊ីត ១គ្រឿង បើកយ៉ាងលឿនលឿនដូចហោះបត់ឆ្លងផ្លូវលឿនស្លេវ ជ្រុលទៅបុកចំម៉ូតូ​ Let’s (មិនចាំស្លាកលេខ​) យ៉ាងពេញទំហឹង ខ្ទាតប៉ើងជិត២មែត្រ ហើយបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលតែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពីមានករណីរថយន្តបើកបុកក្បាលនាគពុះចែកទ្រូង នៅវេលាម៉ោង១២:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ត្រង់ចំណុចសួនច្បារក្តាន់ពីរ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ភ្លាមៗនោះ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានគ្រាយកមកអង្គុយនៅលើសួនច្បារ ពហើយទាក់រថយន្តគិលានសង្គ្រោះមកដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនផងដែរ ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលវាលវង់ ខណ្ឌ៧មករា រងចាំម្ចាស់ទៅយកវិញ ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ