ព្រឹតិ្តការណ៍ថ្មីៗ

ពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ពឆ្នាំ២០១៨

3 ខែ មុន 164 តូ សុផល

រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងទ័ពជើងគោក និងជាប្រធានគណៈកម្មការកីឡាកងយោធពលខេមរ ភូមិន្ទបានលើកឡើងថា ការដែលក្រសួងការពារជាតិបង្កើតឲ្យមានការប្រកួតកីឡារបស់ កងយោធពលខេមរភូមិន្ទនេះឡើង គឺដើម្បីបញ្ជាក់អំពីសាមគ្គីភាព រវាងកម្លាំងប្រដាប់អាវុធជាមួយស៊ីវិល ហើយការធ្វើនេះក៏ដើម្បីអបអរសាទរនិងរំលឹកគុណដល់ថ្ងៃជ័យជំនះ៧មករាខួបលើក ទី៣៩ឆ្នាំផងដែរ ពុំមែនធ្វើឡើងដើម្បីគំរាមកំហែងដល់បុគ្គលណាឬប្រទេសណានោះឡើយ។ នេះជាការថ្លែងនៅក្នុងសន្និសីទសារព័ត៌ មាន នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះនៅមជ្ឈម ណ្ឌុលកំសាន្តកោះពេជ្រ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា កងទ័ពកម្ពុជាមានភារៈកិច្ចការពារ រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលស្រប ច្បាប់ ហើយព្រឹត្តិការណ៍ដែលកង យោធពលខេមរភូមិន្ទបង្កើតជាកីឡាចំនួនបីថ្ងៃនេះ គឺដើម្បីបង្កើនភាពជិតស្និតរវាងកម្លាំងប្រដាប់អាវុធនិង ផ្នែកស៊ីវិលតែប៉ុណ្ណោះពុំមានជាការគំរាមកំហែងឬបំភិតបំភ័យដល់ប្រជា ពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថាដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ៧ មករា ១៩៧៩ – ៧ មករា ២០១៨ នេះដែរក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការ រវាង អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដែលប្រតិបត្តិការ ផ្ទាល់ដោយនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃអគ្គនាយដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេន ចាន់តុង ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ក៏បានចូលរួមរៀបចំតាំងពិព័រណ៍ បង្ហាញនូវសមិទ្ធផលនានាដែលជាស្នាដៃនៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលជាតិក្នុងភារកិច្ចថែរក្សា ការពារ សុខ សន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្ររយះពេល៣ថ្ងៃ គឺ ពីថ្ងៃទី ១២/ ១៣/ ១៤ ខែមករា ឆ្នាំ២០១៨

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ