ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រគល់-ទទួល ប្រាក់កម្ចីគម្រោងឥណទានឥតការប្រាក់រយៈពេល ០២ឆ្នាំ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១២៥គ្រួសារ

4 ថ្ងៃ មុន 316 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង៣០នាទី នៅសាលាខណ្ឌដូនពេញ

បានរៀបចំពិធីប្រគល់-ទទួល ប្រាក់កម្ចីគម្រោងឥណទានឥតការប្រាក់រយៈពេល ០២ឆ្នាំ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញសហគមន៍ក្រីក្រ ក្នុងខណ្ឌដូនពេញ។

ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដែលគម្រោងមានទឹកប្រាក់កម្ចីចំនួន ២៥០,០០០,០០០រៀល សម្រាប់ខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: