ព្រឹតិ្តការណ៍ថ្មីៗ

(VIDEO) ឃាតករកាប់សម្លាប់​និស្សិត​មហាវិទ្យា​ល័យ​ស្ថាបត្យ​កម្ម នៅភ្នំពេញ គេច​ខ្លួនបាត់​ជាង១ឆ្នាំ ត្រូវបង្ហាញមុខ នៅរសៀលនេះ

5 ខែ មុន 332 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងរឿងឃាតកម្ម កាប់សម្លាប់ យុវជនម្នាក់ជានិស្សិតនៅមហា​វិទ្យល័យ​ស្ថាបត្យកម្ម ត្រូវវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាល ខេត្តបាត់ដំបង ស្រាវជ្រាវចាប់ខ្លួនបាន ទៅតាមដីការបស់តុលាការ នាម៉ោង១៧និង៣៥នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះនៅ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំទីលំនៅ ផ្ទះលេខ52E2 ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ​​ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែក្រោយធ្វើកម្មភាពជនសង្ស័យរត់គេចខ្លួនទៅសង្ងំ នៅ ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត មហាវិទ្យាល័យស្ថាបត្យកម្ម ឆ្នាំទី៣ មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម ។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាព ប្រើដោយកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅផ្ទះលេខ 11E3Z ផ្លូវលេខ១៤០ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយជនសង្ស័យ រត់គេចខ្លួនទៅស្នាក់លាក់ខ្លួននៅ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង រហូតដល់តុលាកាក្រុងភ្នំពេញ ចេញដីកា បករកាសតាមចាប់ខ្លួនជនសង្ស័យ លេខ៤០៥ ដ.ច.ន.ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៧ ដោយលោក សាយ សារុន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លុះមកដល់ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនបាន ។ក្រោយពីកម្លាំងជំនាញអនុវត្តន៏និតិវិធីរួចជនសង្ស័យត្រូវបានការិយាល័យជំនាញស្នងការនគរបាល រាជធានីភ្នំពេញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៣មករានេះដេីម្បីចាត់ការបន្តតាមនិតិវិធី ៕

យោងតាមចំម្លើយសារភាពរបស់ជនសង្ស័យបានប្រាបមថារូបគេនិងជនរងគ្រោះជាបងប្អូនជីដូនមួយនិងគ្នាហើយមូលហេតុដែលឈានទៅដល់ការកាប់សម្លាប់នេះដោយសារខ្លួនខ្ចីលុយប្អូនជីដូនមួយ២០ដុល្លាហើយប្អូនជីដូនមួយមិនអោយធ្វើអោយខ្លួនខឹងទាញកាំបិតប័ងតោកាប់ប្រហារតែម្តងក្រោយកាប់ហើយបានរតមកេចខ្លួនទៅព្រំដែនតែម្តងដោយធ្វើជាកម្មករនៅទីនោះ។

គួររំលឹកថាកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦មានករណីឃាតកម្មកាប់សម្លាប់ទៅ យុវជនម្នាក់ជានិស្សិតនៅមហា​វិទ្យល័យ​ស្ថាបត្យកម្ម នៅលើផ្ទះលេខ11E3Z ជាន់ទី៣ ផ្លូវលេខ១៤០ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករាក្រោយពីសម្លាប់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ជាង១ឆ្នាំ ទៅលាក់ខ្លួនតាមបណ្តោយព្រំដែនខ្មែរថៃលុះមកដល់ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនបាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ