ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនជើងខ្លាំង៤នាក់ដែលវាយសមត្ថកិច្ចទៅតុលាការ

1 សប្តាហ៍ មុន 218 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានកសាងសុំនុំរឿងបញ្ជូនជើងខ្លាំង៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលបានប្រើហឹង្សាដោយចេតនា(វាយសមត្ថកិច្ចបណ្តាលអោយរងរបួស)ក្នុងហេតុការណ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកនិងពិនិត្យជាតិស្រវឹង។

សមត្ថកិច្ចបានប្រាប់ថាជើងខ្លាំងដែលបញ្ជូនទៅតុលាការ

ទី១ ឈ្មោះ ម៉ៅ ឃីត អាយុ១៩ឆ្នាំមុខរបរសន្តិសុខឯកជនPCSស្នាក់នៅភូមិព្រៃទាល់សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

ទី២ ឈ្មោះ ដុំ ចំរើន អាយុ២៦ឆ្នាំមុខរបរសន្តិសុខឯកជនPCSស្នាក់នៅកន្លែងយាមក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។

ទី៣ ឈ្មោះ សុំ នីមើត អាយុ២៥ឆ្នាំមុខរបរសន្តិសុខឯកជនMPAស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ទី៤ ឈ្មោះជុំ ម៉ាលី អាយុ៣៤ឆ្នាំ មុខរបរចុងភៅស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

គួររំលឹកថាកាលពីម៉ោង២២ និង៣០នាទីយប់ថ្ងៃ០៨ មករា២០១៨ កម្លាំចំរុះដឹកនាំដោយលោកវរះសេនីយ៍ទោ ហង្ស មុន្នី អធិការរងខណ្ឌបានដាក់គោលដៅពិនិត្យជាតិស្រវឹងនៅចំណុចមុខផ្សារទំនើបស៊ុបភឺស័្ទរលើផ្លូវ១៩៨៦ក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខខណះនោះស្រាប់តែមានបុរសម្នាក់ឈ្មោះដុំ ចំរើន ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៨អត់មានស្លាក លេខថែមទាំងមានភាពស្រវឹងផងឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចពេលនោះកម្លាំងចំរុះបានហៅបុរសខាងលើអោយឈប់និងធ្វើការពិនិត្យវាស់ជាតិស្រវឹងក្រោយពីវាស់ហើយឃើញថាជាតិអាកុលក្នុងខ្លួនបុរសខាងលើមានត្រឹមតែ០,៣៤មីលីលីតក្នុងមួយលីតខ្យល់ប៉ុណ្ណោះមិនទាន់គ្រប់កំរិតឡើយ (០,៤០បានគ្រប់ត្រូវឃាត់) ពេលនោះសមត្ថកិច្ចបានសាកសួររកឯកសារពាក់ព័ន្ធនិងម៉ូតូខាងលើប៉ុន្តែមិនមានសមត្ថកិច្ចក៍ដកហូតម៉ូតូខាងលើបណ្តោះអាសន្ន។

សមត្ថកិច្ចបន្តថាក្រោយពីកម្លាំងចំរុះត្រួតពិនិត្យចប់បានដកកម្លាំងចេញអស់សល់តែកម្លាំង២នាក់ដែលជាប់ធ្វើលិខិតដកហូតម៉ូតូស្រាប់តែឈ្មោះដុំ ចំរើន បានទូរស័ព្ទទៅហៅបក្សពួក០៦ទៅ០៧នាក់មកជួយអត្តរាគមន៍រករឿងសមត្ថកិច្ចទាំង២នាក់និងព្យាយាម ដណ្តើមម៉ូតូដែលសមត្ថកិច្ចដកហូតខាងលើពេលបក្សពួកមកដល់បានធ្វើការវាយតប់ទៅលើសមត្ថកិច្ចទាំង២នាក់បណ្តាលអោយរងរបួសយ៉ាងដំណមភ្លាមៗកម្លាំងអត្តរាគមន៍ខណ្ឌមកទាន់និងធ្វើការឃាត់ខ្លួនបានក្រុមខាងលើ០៤នាក់ចំណែកបក្សពួកមួយចំនួនទៀតបានគេចខ្លួនអស់ក្រោយឃាត់ខ្លួនសមត្ថកិច្ចយកមកសាកសួរនិងបានកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: