ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀន រហូតបែកទៅចងសម្លាប់ខ្លួនឯង !

3 ខែ មុន 237 តូ សុផល

ខេត្តត្បូងឃ្មុំ៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីលោក ហម នៃ អាយុ ៤៥ ឆ្នាំ រស់នៅភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ថាមានឈ្មោះ ខ្មៅ គួច ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវជាក្មួយបង្កើត បានធ្វើអត្តឃាដដោយយកក្រមាពណ៌ក្រហមចង-កសម្លាប់ខ្លួន នៅនឹងដើមស្តៅកំពស់ ០៥ ម៉ែត្រពីដី នៅចំណុចត្រពាំងកំពូតពង ខាងកើតភូមិចំងាយប្រហែល ១,៥០០ ម៉ែត្រ វេលាម៉ោង ០៩ និង ១០ នាទី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ ។

ទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ ហើយបានដឹងព័ត៌មានបន្ថែមទៀតពីសាច់ញាតិថា ៖ ឈ្មោះ ខ្មៅ គួច ប៉ុន្មានថ្ងៃមុខពេលស្លាប់នោះតែងនិយាយរវ៉ើរវាយ និងរត់ចូលព្រៃធ្វើអត្តឃាដសម្លាប់ខ្លួនពីរទៅដងមកហើយតែមិនបានសម្រេច ហើយគាត់បានបញ្ជាក់ប្រាប់ទៀតថាវាធ្លាប់ប្រើប្រាស់គ្រឿងញៀន តែមិនបានរាយការណ៍ប្រាប់សមត្ថិកិច្ចនោះទេ ដោយសារតែអាណិតចេះតែនិយាយអប់រំឲ្យឈប់ប្រើប្រាស់ទៅ ព្រោះបើពិនិត្យនិងតាមដានមើល គឺទើបតែប្រើប្រាស់ប៉ុន្នោះ ។

សាកសពត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងជួយយកចុះមកដី ហើយកម្លាំងយើងបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ ។

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយាM០១

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ