ព្រឹតិ្តការណ៍ថ្មីៗ

អ៉ឹម ជីវ៉ា គាំទ្រនិងផ្ញើការគោរពជូនឯកឧត្តម ហ៊ុន ជា និងឯកឧត្តម ជួន សុវណ្ណ

7 ខែ មុន 990 តូ សុផល

រាជធានីភ្នំពេញ ៖ រឿងដ៏ក្ដៅក្នុងសង្គម!​ បន្ទាប់ពីមន្រ្តីកិច្ចសន្យា រៀបរាប់ ហេតុការណ៍ដ៏ព្រៃផ្សៃ

ដែលប៉ូលិសស័ក្ដិ៤ប្រើហិង្សាលើខ្លួន ហើយអះអាងថា មិនអាចលើកលែងឲ្យបាន ដោយមន្រ្តីរូបនេះអះអាថា ទង្វើនេះគឺជាការមើលងាយមកលើរូបលោកយ៉ាងខ្លាំង។ ចំណែកប៉ូលិសស័ក្តិ៤ អាងជើងរន្ទះកណ្តាលទ្រូង កូនប៉ូលិសនោះ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅ ការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្វីដែលកំពុងមានការចាប់អារម្មណ៍និងមានការមិនពេញចិតមតយ៉ាងខ្លាំងពីសំណាល់ប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ តាមវីដេអូរបស់លោកប៉ូលិសស័ក្តិ៤ ប្រើអំពើហិង្សា យ៉ាងព្រៃផ្សៃលើមន្ត្រីកិច្ចសន្យា (ប៉ូលិសចរាចរណ៍) ត្រូវបានបង្ហោះចែកចាយពេញ ហ្វេសប៊ុក ក្នុងថ្ងៃនេះហើយទទួលរងការរិះគន់ យ៉ាងខ្លាំងពីសាធារណជន ហើយករណីវីដេអូ វាយ​ប៉ូលិសចរាចរណ៍នេះ កើតនៅស្តុបត្រឡោក​បែក ហើយលោកប៉ូលិសស័ក្តិ​៤ ជិះឡានម៉ាកហ្វតលេខ 2AJ-9099 ហើយលោកប៉ូលិសស័ក្តិ៤ ជិះឡាន Ford ខុសច្បាប់ ត្រូវប៉ូលិសចរាចរណ៍ឃាត់ ក៏ចុះមក អាងអំណាច ទះកំផ្លៀងទាំងកំរោល និងធាក់កូន ប៉ូលិសចរាចរណ៍នោះមួយជើងចំកណ្ដាលដើមទ្រូងដោយឲ្យលុតជង្គង់ គោរពខ្លួនទៀតផង!

បើតាម Facebook របស់សិល្បករ អ៉ឹម ជីវ៉ា បានលើកឡើងទាំងស្រុងថា ៖  ខ្ញុំមិនដែលនិយាយទាក់ទងនិងប៉ូលិសនិងទាហ៊ានទេ តែថ្ងៃនេះសូមនិយាយបន្តិច សូមផ្ញើជូន ឯកឧត្តម ហ៊ុន ជា និងជាពិសេសផ្ញើជូន ឯកឧត្តម ជួន សុវណ្ណ !!
រយៈពេលប៉ុន្មានថ្ងៃនេះឃើញគេបង្ហោះឯកសារវិដេអូទាក់ទងនិងមន្រ្តីប៉ូលិសចរាចរណ៍ម្នាក់តែត្រូវលោកស័កបួនកន្លះធ្វើបាប ខ្ញុំបានមើលវិដេអូនេះពិតជាមាន ក្តីអាណិត អាសរូខ្លាំងបំផុតតែខ្ញុំមិនហ៊ាននិយាយទេ បានត្រឹមតែ share ព្រោះខ្លាចប៉ះពាល់ខ្សែ បណ្តាញ ខ្សែទុយយ៉ូ មន្រ្តីទាំងនោះ ណាមួយបានត្រឹមហួសចិត្ត ។

ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានបញ្ជារពី ឯកឧត្តម ជួន សុវណ្ណ បានបញ្ជារមិនអោយលើកលែង ទោសឡើយ ហើយត្រូវបានចាប់មន្រ្តីប៉ូលិស ស័ក្តិបួន​កន្លះនៅម៉ោង៩ព្រឹក ថ្ងៃទី៩ខែមករាឆ្នាំ២០១៨ គឺភ្លាមបន្ទាប់ពីមានការចែករំលែកតាមប្រព័ន្ធបណ្តាយសង្គម ។

នៅពេលបានដឹងថាចាប់បានបែបនេះខ្ញុំពិតជាមានក្តីរំភើបចំពោះ ជនរងគ្រោះ ហើយពិតជាអរគុណខ្លាំង ចំពោះការអនុវត្តច្បាប់ដោយមិនលើកលែងរបស់ ឯកឧត្តម ជួន សុវណ្ណ ដែលបាន ផ្តល់ភាពយុត្តិធម៌ ដល់មន្រ្តីប៉ូលិសរងគ្រោះ ការអនុវត្តច្បាប់របស់ ឯកឧត្តម ជួន សុវណ្ណ គឺជាគំរូដ៏ល្អបំផុត ដើម្បីបញ្ឈប់ បញ្ចៀសមន្រ្តីអាក្រក់ និងអសកម្ម្មមួយចំនួន ដែលយកតួនាទីបុណ្យស័ក្តទៅធ្វើបាបអ្នកស្លូតត្រង់ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប និងប្រជាពលរដ្ឋជាច្រើននាក់សូមចូលរួមអរបអរសាទរចំពោះចំណាត់ការនិងសូមកោតសរសើចំពោះការយកចិត្តទុុកដាក់ខ្ពស់ដ៏ត្រឹមត្រូវរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលការអនុវត្តនេះ ធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្ត និងគាំទ្រខ្លាំងបំផុត ឯកឧត្តម ជួន សុវណ្ណ ពិតជាមន្រ្តីគំរូមួយរូប ដែលស័ក្តសមជាមេដឹកនាំប្រកបដោយភាពឆ្លាតវៃ ។

សូមគោរពជូនពរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ សូមទទួលបាននូវ សុខភាពល្អរឹងមាំ សេចក្តីសុខក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា

ជាមួយនិងការសាទរនេះដែរ ឯកឧត្តមឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ជា បានឧបត្ថម្ភដល់ បងប្រុស​ អឿង​ ចំណាន មន្ត្រីចរាចររាជធានីភ្នំពេញ ជាប់កិច្ចសន្យា​ ដែលរងគ្រោះដោយលោកស័ក្តិបួន​ សៅ​ បញ្ញា​ ទាត់ធាក់ម្សិលម៉ិញ​ ។​

តាមរយះ​ Facebook ផ្លូវការរបស់លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ជា​ បានសរសេរថា​ “​សូមជូនថវិកាប្អូនប្រុស​ ១​ លានរៀល​ សំរាប់ប្រើប្រាស់ក្នុងគ្រួសារប្អូន​ ដោយការស្រលាញ់ និងអាណិតក្នុងនាមជាខ្មែរ​ ។​ សូមខលទៅលេខ​ ០១៧​ ៥៥៥៥៧៨ដើម្បី​ទទួលយកថវិកា​ “​ ។​

ខ្ញុំបាទ អុឹម ជីវ៉ា ក៏សូមកោតសរសើរនិងគាំទ្រ​ ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន​ ជា​ ដែលតែងតែជួយជនរង គ្រោះ ទន់ខ្សោយ​ ជាពិសេសអ្នកទីទាល់ក្រ សូមគោរពជូនពរឯកឧត្តម និងក្រុម​គ្រួសារជួបប្រទះ តែសេចក្ដីសុខ​ សេចក្ដីចំរើន​ គ្រប់ប្រការ ។ ដោយក្តីគោរពៈ អំពីខ្ញុំបាទៈ អុឹម ជីវ៉ា ។

ជាមួយគ្នានេះដែរ ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភដល់បងប្រុស អឿង ចំណាន និងបានរៀបរាប់លើ Facebook របស់ឯកឧត្តមថា ៖

ជួបមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ក្នុងករណីអំពើហិង្សា

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំមានការសោកស្តាយជាខ្លាំង
ចំពោះទង្វើរផ្ទុយពីក្រមសីលធម៌ រវាងសមត្ថកិច្ច និងសមត្ថកិច្ចគ្នាឯងកាលពីពេលថ្មីៗនេះ ។
ខ្ញុំសូមអំពាវនាវដល់បងប្អូនកងកំលាំងសមត្ថកិច្ចទាំងអស់ មេត្តាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ជាកងកំលាំង និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក គ្រប់ពេល វេលា និងគ្រប់ទីកន្លែង។

ដោយការបារម្ភពីសុខភាព ខ្ញុំបានឧបត្ថម្ភថវិកាខ្លះៗ ជូនដល់ប្អូនប្រុស ដើម្បីទៅពិនិត្យជំងឺ និងសូមធ្វើការ កោតសរសើរដល់បងប្អូននគរបាលចរាចរណ៍ទាំងអស់ ដែលបាន និងកំពុង ប្រឹងអស់កំលាំងកាយចិត្ត មិនថា ក្តៅ រងា ថ្ងៃ យប់ ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋយើង។

សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាងឃ្លាតឡើយ។

ដោយ : AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ