ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្ត​កំពត បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២

4 ខែ មុន 127 តូ សុផល

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធទី​៩រោច ខែបុស្ស​ឆ្នាំរកានព្វស័កព.ស​២៥៦១​ត្រូវថ្ងៃ ទី១០ ខែមករាឆ្នាំ២០១៨​ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៤អាណត្តិទី២ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានសមាជិកក្រុមប្រឹក្សាខេត្តចូលរួម១៧ រូបលើកូរ៉ុម ១៧រូប និងមានគណៈអភិបាលចំនួន ០៦រូបលើ០៧រូប ព្រមទាំងការចីលរួមពីថ្នាក់ដឹកនាំកងកម្លាំងទាង ៣ លោកប្រធានសាលាដំបូងខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត តំណាងសង្គមសីុវិល និងសារព័ត៌មានក្នុងខេត្តផងដែរ។
កិច្ចប្រជុំនេះមានរបៀបវារៈ៖

១-ផ្សព្វផ្សាយប្រកាសលេខ ៧២០៩ ប្រក ស្ដីពី​ការទទួល ស្គាល់សមាជិកក្រុមប្រឹក្សាខេត្តកំពតចំនួន៤រូបដើម្បីបំពេញបន្ថែមជំនួសសមាជិកដែលបាត់សុពលភាព។​
២-ពិនិត្យនិងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័ត លើរបាយការណ៍ ស្ដីពីលទ្ធផល សម្រេចបានក្នុងខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត។
៥-ពិនិត្យ និងអនុម័ត លើរបាយការណ៍​ប្រចាំឆ្នាំ​២០១៧​និង​ឯកសារ​សម្រាប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារប្រចាំ ឆ្នាំ២០១៧ ​និងលើកទិសដៅបន្ត​ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត។​
៦-ពិនិត្យ និងអនុម័ត លើរបាយការណ៍​ស្ដីពី​លទ្ធផល​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០១៧។​
៧-ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត​ជូនមន្ត្រីរាជការ បុគ្គលិកសាលាខេត្ត​សម្រាប់ខែធ្នូឆ្នាំ២០១៧។​
៨-បញ្ហាផ្សេងៗនិងការចូលរួមមតិរបស់អង្គប្រជុំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ