ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យកើតរោគចិត្ត រំលោភបំពានផ្លូវភេទកុមារ ត្រូវសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួន

4 ខែ មុន 590 តូ សុផល

កំពត​៖​ ជនបរទេស​ម្នាក់​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​អន្តោប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​ឃាត់ខ្លួន

​នៅ​ថ្ងៃ​ទី​ ០៨​រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៩​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៣​និង​៣០​នាទី​ ពី​បទ​បំពាន​ផ្លូវភេទ​ លើ​កុមារ​ (​តាម​លិខិត​របស់​អនុព័ន្ធ​សន្តិសុខ​)​ នៅ​ចំណុច​ផ្សារ​ត្រី​ ស្ថិត​ក្នុងភូមិ​ ១​ ឧសភា​ សង្កាត់​កំពង់​ កណ្តាល​ ក្រុង​កំពត​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ Samuel​ Douglas​ Lovejoy​ ភេទ​ប្រុស​ អាយុ​ ៣១​ ឆ្នាំ​ ជនជាតិ​អា​មេ​រិ​កាំ​ង​ កាន់​លិខិតឆ្លងដែន​លេខ​ ៥៤៨៥៥២៥០៤​។​ បច្ចុប្បន្ន​ ជនសង្ស័យ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ