ព្រឹតិ្តការណ៍ថ្មីៗ

សពបុរសអនាថាម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែង

1 ឆ្នាំ មុន 193 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ដែលប្រជាពលរដ្ឋអាសអាងថាជាជនអនាថាត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងស្រះទឹកមួយកន្លែង កាលពីម៉ោង១៧ និង០០នាទីល្ងាចថ្ងៃទី០៩ មករា ២០១៨នៅចំណុចក្បែផ្លូវ១៩៦៤ក្រុម៣ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពបុរសខាងលើមិនមានសាច់ញាតិអ្វីទេជាជនអនាថាតែងតែដើរស្ពាយទៃពណ៌សក្នុងសង្កាត់ខាងលើជិត១០ឆ្នាំមកហើយប្រជាពលរដ្ឋក្នុងភូមិហៅគាត់ថា តាបិតចេកៗប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថាមុនមានការភ្ញាក់ផ្អើមានស្ត្រីម្នាក់ដើរហាត់ប្រាណនៅលើកណាត់ផ្លូវ១៩៦៤ដោយដើរទៅមកៗក្រឡេកភ្នែកទៅស្រះទឹកស្រាប់តែឃើញសាកសពបុរសម្នាក់ក្នុងទឹកស្រះគាត់មិនហានចូលមើលទេបានដើរទៅប្រាប់ប្រជាពលរដ្ឋក្បែនោះអោយទៅរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យទើបបង្ករភ្ញាក់ផ្អើតែម្តងទៅ។

ប្រភពព័ត៌មានពីលោកមេភូមិពោងពាយបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋផ្តល់ព័ត៌មានពីការប្រទេៈឃើញសាកសពបុរសម្នាក់លង់ទឹកស្លាប់គាត់ក៍ចុះមកដល់កន្លែងកើតហេតុភ្លាមៗនិងបានស្គាល់ភិនភាគថាអ្នកស្លាប់នេះប្រជាពលរដ្ឋហៅគាត់ថាតាបិតចេកៗជាជនអនាថាមិនមានសាច់ញាតិអ្វីឡើតែងតែដើរស្ពាយទៃដើររើសអេតចាយក្នុងភូមិខាងលើ។

បើតាមសំដីលោក ឈឿម ម៉ាន អាចារ្យ អាស្រមឧកញ៉ាវាំងដែលធ្លាប់ស្គាល់បុរសអនាថាខាងលើបានប្រាប់ថាបុរសអនាថាដែលស្លាប់ខាងលើ ឈ្មោះ ចំរើន មានស្រុកកំណើតភូមិ
ខ្ទួយឃុំម្លូ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមក្រោយមកគាត់ក៍មានក្រុមគ្រួសារនៅភូមិព្រៃខ្ពមស្រុកមង្គល់បុរីខេត្តតាកែវបន្ទាប់ពីមានសន្តិមិនប្រក្រតីក៍ចាកចេញពីស្រុកតែម្តង។

តាមរយ៉ះព័ត៌មានខាងលើនេះបើបងប្អូនឫក៍សាច់ញាតិបានឃើញសូមមកទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ភ្នំពេញថ្មីនៅពេលក្រោយ។

បច្ចុប្បន្នសពបុរសខាងលើត្រូវបានយកទៅតំកល់និងបូជានៅវត្តក្រាំងធ្នង់។

https://www.facebook.com/tnn.com.kh/videos/902140803295776/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!