ព្រឹតិ្តការណ៍ថ្មីៗ

បើកភ្នែកឡើងមិនគិតនាំគ្នាធ្វើអ្វី បែរជាប្រមូលគ្នាជក់ថ្នាំ ប៉ូលីសក្របួចទាំង៤នាក់

4 ខែ មុន 87 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួនបាន ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៤នាក់ជឭឃាត់ខ្លួនបាន

ទី១ ឈ្មោះ ឆិវ សង្ហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ទី២ ឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតំណាក់ ត្រយឹង សង្កាត់ចោមចៅ២ ។

ទី៣ ឈ្មោះ សំ គា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។

ទី៤ ឈ្មោះ ស៊ន ពិសិដ្ឋ ភេទប្រុស អាហុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។

នគរបាលបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការណ៍ល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី០៩ ខែមករា នេះ ក្រោយពីពលរដ្ឋរាយការណ៍ ជុំវិញសភាពការសន្តិសុខក្នុងមូលដ្ឋានជុំវិញ ការប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះទៅបង្ក្រាបចាប់ជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមជាមួយ សម្ភារៈពាក់ព័ន្ធមួយចំនួន ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ