ព្រឹតិ្តការណ៍ថ្មីៗ

ពិធីក្រុងពាលី រៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (VIDEO)

4 ខែ មុន 131 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វ ស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើង គោក ជាប្រធានក្រុមការងារប្រកួតកីឡាកងយោធពលខេមរភូមិន្ទបានធ្វើពិធីក្រុងពាលីបួងសួងសូមសេចក្តីសុខក្នុងការរៀបចំការ ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។

កីឡាកងយោធពលខេមរភូមិន្ទធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញសមត្ថភាព និងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមហាជនយុវជន និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយកំណែ ទម្រង់កងយោធពលខេមរភូមិន្ទឲ្យបានស៊ី ជម្រៅព្រមទាំងពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនៅក្នុងកងយោធពលខេមរភូមិន្ទ ការបំផុសស្មារតីស្រលាញ់កងទ័ពផងដែរ ៕

ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណៈការរាជធានីភ្នំពេញ និង​នាយទាហាន​ ពលទាហាន សិល្បករ សិល្បការិនី និង​អ្នកពាក់ព័ន្ធ​ជា​ច្រើន​ផងដែរ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ