ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចក្រុងកំពង់ឆ្នាំង ហ៊ានចាប់តែឆ្នោតកត់ចិញ្ចឹមឆ្នាំងបាយ តែបើអាធំវិញ….!

4 ខែ មុន 105 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ នគរបាលក្រុងកំពង់ឆ្នាំងបង្ក្រាបល្បែងស៊ីសង (អ្នកកត់កន្ទុយលេខ) នៅចំណុចក្នុងផ្សារលើ

ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង កាលពីល្ងាចថ្ងៃទី៨ មករា ២០១៨  ។
ក្នុងនោះឃាត់ខ្លួនអ្នកកត់កន្ទុយលេខ ៣នាក់ ៖
ឈ្មោះផង់ ច័ន្ទតារា ភេទស្រីអាយុ30ឆ្នាំ។
ឈ្មោះ វង្ស វណ្ណាវី ភេទស្រីអាយុ58ឆ្នាំ។
៣ ឈ្មោះ ហូ សាវិន ភេទស្រីអាយុ31ឆ្នាំ។ 

អ្នកកកត់ឆ្នោតទាំង៣ខាងលើ មានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ដកហូតវត្ថុតាង ៖
ក្រដាស់កត់កន្ទុយលេខ 10ដុំ សៀវភៅកត់កន្ទុយលេខ 05ក្បាល  ម៉ាស៊ីនគិតលេខ 02 ក្រដាស់កាបោន 03សន្លឹក ប្រដាប់កឹប 05  ទូរស័ព្ទ 01គ្រឿង កាបូបស្ពាយ01 និង លុយខ្មែរ 41 5000 រៀល ។

អ្វីដែលបងប្អូនប្រជាពលរដ្ឋមើលឃើញកន្លងមក មិនថាសមត្ថកិច្ចនៅតាមបណ្តាខេត្ត ឬរាជធានីទេ ករណីចាប់កន្ទុយលេខ ខ្លាំងបានតែជាមួយកូនកញ្ច្រែងកត់ចិញ្ចឹមឆ្នាំងបាយតែប៉ុណ្ណោះ ចំណែកមេធំៗវិញ មិនហ៊ានក្បែរសោះឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ