ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិខែ្មរ៨នាក់ និងឡាវ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប

8 ខែ មុន 71 តូ សុផល

ស្ទឹងត្រែង ៖ កាលពីរព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះនៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការបង្ហាញមុខជនសង្ស័យខ្មែរ៨នាក់និងជនជាតិឡាវ៣នាក់ដែលកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង សហការណ៍ជាមួយ កងវិរៈសេនាតូច ២៨៣ នៃកងពល១២៨ធ្វើការបង្ក្រាបនិង ឃាត់ខ្លួនបាន នៅត្រង់ចំនុច ព្រំដែន កម្ពុជា ឡាវ (បង្គោលលេខ៥៦និងបង្គោលលេខ៥៧) រួចហើយប្រគល់មកឲ្យកងរាជអាវុធហត្ថ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ម្សិលម៉ិញនោះដែលជាក់ពាក់ព័ន្ធទៅនិងករណីប្រើប្រាស់ថ្នាំញៀនខុសច្បាប់។ សមត្ថកិច្ចក្នុងការចុះបង្ក្រាបនៅពេលនោះបានឲ្យដឹងថា វត្ថុតាងដែលបង្ក្រាបបានពីជនសង្ស័យមាន៖

រថយន្ត Land Cruiserផលិត 95 ចំនួន ០១ គ្រឿង គោយន្ត ០២ គ្រឿង និងគោយន្តកែច្នៃ ០១ គ្រឿង អាវុធ AK ស្វាយបត់ ០១ដើម និង អាវុធកែច្នៃ ០១ដើម  គ្រឿងញៀន ម៉ាទឹកកក ចំនួន ០១ កញ្ចប់តូច រណាយន្ត ចំនួន៣គ្រឿង  ឈើ ១ចំនួន
លុយខ្មែរចំនួន ១២.៤៦០.០០០,០០រៀល   លុយដុល្លាចំនួន ៥០០$ លុយឡាវចំនួន ៦០០.០០០,០០គីប។

បច្ចប្បន្ន រាល់វត្ថុតាងទាំងអស់ និងជនសង្ស័យត្រូវបានរក្សារទុកនៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីសាក់សួរនិងកសាងសុំនំរឿងចាត់ការបន្តទៅតាមនិតិវិច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ