ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី១កន្លែង​ទៀតហើយ នៅសង្កាត់ចាក់អង្រែលើ​

1 ខែ មុន 303 តូ សុផល

រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ

បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលសម្ងំលាក់ខ្លួនពួនក្នុងឃ្លាំងទុកចោលនៅមួយកន្លែង ដែលស្ថិតនៅជិតគុយទាវឆ្ងាញ់ ភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ។

លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុំ រិទ្ធី សហការជាមួយកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ថផលដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងចំនួន៤នាក់ និងស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវម្នាក់ ហើយត្រូវបាននាំយកទៅអប់រំណែនាំ នៅឯសាលាខណ្ឌមានជ័យ។

ក្រោយចុះបង្ក្រាប វត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ​ រង់ចាំកម្ទេចចោលតាមក្រោយ ។

សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើង​ក្នុងពេលប្រជុំកាលពីដើមខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះថា លោកក្រើនរំលឹកខ្លាំងៗដល់អស់លោក ចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ​ ជាពិសេសបញ្ហាល្បែងស៊ីសង​ គ្រប់ប្រភេទ​ មានហ្គេមបាញ់ត្រី​ ភ្នាល់បាល់​ នឹងទីកន្លែងបញ្ជាំផ្សេងៗ​ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។

លោកអភិបាលក៏បានដាក់បញ្ជាយ៉ាងដាច់អហង្កាកាលពីដើមខែធ្នូ២០១៧កន្លងមកនេះ ដល់អភិបាលរង​ដែលទទួលបន្ទុក​ អធិការ​ មេបញ្ជាការ​ នឹងចៅសង្កាត់​ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបអស់បាននៅល្បែងស៊ីសង​ ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូលបង្ក្រាប​ ត្រូវធ្វើរបាយការណ៍នឹងរាយការណ៍ជូនថ្នាក់​លើ ដើម្បីមានវិធា​នការបន្ត ដោយពិនិត្យនិងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ដែលលោកបានដាក់ចេញឲ្យអនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខគឺមិនត្រូវរក្សាទុក ឬធ្វើមិនដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។

ជាចុងក្រោយលោកបានប្រាប់ទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមាន ម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។

ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕៚ អត្ថបទនិងរូបភាព ដោយ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ