ព្រឹតិ្តការណ៍ថ្មីៗ

ឃើញគេមេម៉ាយសាច់សខ្ចី ទ្រាំមិនបាន ឡើងទៅច្របាច់(ក)រួចរំលោភ

4 ខែ មុន 1335 តូ សុផល

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធរំលោភសេពសន្ថវៈ ស្ថិតនៅចំណុចភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បើតាមសម្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៥០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពចូលទៅផ្ទះរបស់ជនរងគ្រោះ ហើយចាប់ច្របាច់ ក ឱ្យជនរងគ្រោះសន្លប់ រួចរំលោភរហូតបានសម្រេច ទៅលើជនរងគ្រោះឈ្មោះ ន ស ភ អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ជាស្ត្រីមេម៉ាយ) ខណៈពេលស្ត្រីជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានរត់គេចខ្លួន លុះដល់ស្ត្រីរងគ្រោះដឹងខ្លួនឡើងក៏បានរាយការណ៍មកសមត្ថកិច្ច នឹងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។ដោយ៖ សុខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ