ព្រឹតិ្តការណ៍ថ្មីៗ

កាណូតនេសាទត្រូវកប៉ាល់ដឹកទំនិញបុកបណ្តាលអោយកម្មករខ្មែរថៃស្លាប់ចំនួន៤នាក់

5 ខែ មុន 320 tnn_admin

ប្រទេសថៃ៖យោងតាមសេចក្តីរាយពីប្រទេសថៃនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះបានអោយដឹងថាពលករខ្មែរ.ថៃបានស្លាប់ចំនួន៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកក្នុងផ្ទៃជលសាស្ថិតក្នុងស្រុកសត្វហុីប ខេត្តឈុនបុរី ប្រទេសថៃ។

ហេតុការណ៍នេះបានកេីតឡើងកាលពីល្ងាចថ្ងៃទី៦​ ខែមករា ឆ្នាំ២០១៨​​ ដែលមានចម្ងាយពីច្រាំងជាង៦០គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានអោយដឹងថា:កម្មកររងគ្រោះដែលក្នុងកាណូតនេសាទសារុបចំនួន៨នាក់ត្រូវកងកម្លាំងយោធាជេីងទឹកប្រទេសថៃជួយសង្គ្រោះបាន៤នាក់និងស្លាប់៤នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់។

 

បច្ចុប្បន្នអាជ្ញាធរថៃកំពុងស្រាវជ្រាវរកកប៉ាល់បង្ករហេតុដេីម្បីនាំខ្លួនមកដោះស្រាយទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ