ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីកត់ឆ្នោត២នាក់ ដែលនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន កំពុងមានអ្នករត់ការអោយដោះលែង

9 ខែ មុន 809 tnn_admin

ភ្នំពេញ៖ ក្រោយការបង្ក្រាបឃាត់ខ្លួនអ្នកកត់ឆ្នោតស្រីចំនួន២នាក់ក្នុងទីតាំងផ្សេងគ្នាប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋមានការសាទរចំពោះសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ក្នុងការខិតខំប្រឹងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន។ តែបច្ចុប្បន្នលេចលឺយ៉ាងដូច្នោះថា ស្ត្រីកត់ឆ្នោតទាំងនោះ កំពុងត្រូវបានមានអ្នករត់ការអោយដោះលែងវិញ ជាថ្នូរនឹងទឹកប្រាក់មួយចំនួនដើម្បីសូកជាសំនែនសែនបំបិទមាត់បញ្ចប់រឿង។​ សូមបញ្ជាក់ថាសំណុំរឿងមួយនេះ ​បច្ចុប្បន្នកំពុងស្ថិតក្រោមចំនាត់ការរបស់លោក គួច​ គឹមឡុង​ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថាក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆ្នោតវៀតណាមផ្សេងគ្នា២ករណីកាលពីរសៀលថ្ងៃព្រហស្សតិ៍ ៣រោជ ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤មករា២០១៨ ឃាត់បានមនុស្សស្រីចំនួន២នាក់ ដោយដកហូតវត្ថុតាងមួយចំនួនធំ។
ស្ត្រីកត់ឆ្នោតទី១ឃាត់ខ្លួននូវវេលាម៉ោង១៣និង៣០នាទី មានឈ្មោះ កែវ ភារត្ន័ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំនុចឃាត់ខ្លួនប្រព្រឹត្តបទល្មើស ហាងស្រីពៅសាឡន ផ្ទះលេខ៣៨១ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ វត្ថុតាងដកហូតរួមមាន÷១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ។២/ប៊ុចចំនួន០២ដើម។ ៣/ម៉ាស៊ីនគិតលេខចំនួន០១។៤/ប្រាក់ចំនួនដប់ប្រាំម៉ឺនបួនពាន់ពីររយរៀល(១៥៤,២០០៛)។

ដោយឡែកស្ត្រីកត់ឆ្នោតម្នាក់ទៀត ឃាត់ខ្លួននូវវេលាម៉ោង១៤និង៣០នាទី មានឈ្មោះ ជិន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំនុចឃាត់ខ្លួនប្រព្រឹត្តបទល្មើសផ្ទះ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។វត្ថុតាងដកហូតរួមមាន÷១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ។២/ប៊ិចចំនួន០៥ដើម។៣/ម៉ាស៊ីនគិតលេខចំនួន០១។៤/សេរីចេញឆ្នោតមួយចំនួន។ ៥/ត្រាសម្រាប់វាយថ្ងៃ ខែ ឆ្នាំចំនួន០១។៦/ប្រាក់ចំនួនដប់មួយម៉ឺនប្រាំបួនពាន៉ប្រាំរយរៀល(១១៩,៥០០៛)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ