ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល គោរពវិញ្ញានក្ខន្ធ ដល់បុព្វបុរស ពលីមរណៈ ក្នុងបុព្វហេតុសង្គ្រោះជាតិ

1 ឆ្នាំ មុន 166 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ ដើម្បីចូលរួមអំណរសាទរនឹងការរំលឹកដឹងគុណ្ណូបការះ នៃបុព្វបុរសដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងដណ្តើមមកជូនមនុស្សជាតិនូវឯករាជ្យ អធិបត្តេយ្យភាព និងសន្តិភាពពេញលេញសំរាប់មាតុភូមិកម្ពុជា តបស្នងនឹងគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃ្លបាននេះ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រីស្នងការរង បានដឹកនាំកងកំម្លាំងក្រោមឱវាទ ប្រារព្ធពិធីសូត្រមន្តប័ង្សុកូលគោរពវិញ្ញានក្ខន្ធ ដល់បុព្វបុរស ពលីមរណៈ ក្នុងបុព្វហេតុសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ដែលទទួលបានជ័យជំនះ ជាស្ថាពរ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

ក្នុងបរិយាកាស ដ៏រំភើបរីករាយនិងអធិកអធមនេះ ស្នងការដ្ឋាន បានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារកន្លែងធ្វើការដែលជាសមិទ្ធិផលថ្មីៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឩត្តម ប្រាជ្ញ ចន្ទ ប្រធានគណះបក្សខេត្ត ឯកឩត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឩត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សមិទ្ធិផលទាំងនេះ ជាស្នាដៃផ្តួចផ្តើមកសាងដោយលោកឩត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្ត លោកឩត្តមសេនីយ៍ត្រី ម៉ុន មាគា៍ លោកឩត្តមសេនីយ៍ត្រីយ៍ ប្រាក់ ប៊ុន ណុន ស្នងការរងនគរបាលខេត្ត ដោយមានការឩបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្រីរដ្ឋ មន្រ្តីក្រសួងផ្ទៃនិងលោកជំទាវ ឯក ឩត្តម នាយឩត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ ឯក ឩត្ត ចាន់ អ៑ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ឯកឩត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈបក្សខេត្ត ត្បូងឃ្មុំ និងលោកជំទាវ ឯកឩត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមនិងសប្បុរសជននានាជាច្រីនរូបទៀត ។

យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនិងសប្បុរសជនទាំងអស់ ពិសេសសូមគោរពថ្លែងអំណរគុណ ដល់លោកឩត្តមសេនីយ៍ទោ បែន រត្ន័ និងលោក លោកស្រីស្នងការរង ដែលដឹកនាំផ្ទាល់ដល់យើងខ្ញុំ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់អំពីសុខទុក នឹងដឹកនាំបំរើការងារប្រកបដោយវិជ្ជាជីវៈ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាខិតខំអនុវត្តន៍ បំពេញនូវរាល់ភារកិច្ចរបស់ខ្លួនអោយបានជោគជយ័ និងបង្កើនស្មារតីចងចាំជានិច្ច គុណូបការះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាអមតះ ៕ អនុសេនីយ៍ទោ អ៊ីម គឹមសែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ