ព្រឹតិ្តការណ៍ថ្មីៗ

Internet ២៤ ម៉ោង និង កុងស៊ីបញ្ចាំ បាននិងកំពុងរីកដុះដាលពេញក្រុងភ្នំពេញ មិនបង្ក្រាប ឬ មួយចាំបទបញ្ជា ពីនាយករដ្ឋមន្ត្រីទៀត?

8 ខែ មុន 3875 តូ សុផល

ភ្នំពេញ  កក្រើកក្រុងភ្នំពេញ ក្រោយប្រសាសន៍ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការពីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកជិះបញ្ច្រាស់ អត់មួក កញ្ចក់ជាដើម។

ដែលកន្លងមកគេឃើញការអនុត្តន៍របស់សមត្ថកិច្ច ហាក់គ្មានប្រសិទ្ធភាពសោះ ណាមួយកាអនុវត្តន៍ ខាងលើប្រៀបបាននិងភ្លើងចំបើងបានតែមួយឆាវស្ងាត់ឈឹង។ កត្តានេះបណ្តាលអោយកំនើនគ្រោះថ្នាក់ ចរារណ៍បណ្តាលអោយមនុស្សស្លាប់ របួសនិងខូចខាតទ្រព្យ សម្បត្តិ សាធារណៈរាប់មិនអស់។ ទៀតសោត បើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំកំពូលទេ សមត្ថកិច្ច ឬអាជ្ញាធរស្ទើគ្រប់ជំនាញ ធ្វើភ្លេចយករួចខ្លួនតែម្តង។

មតិតាមតុកាហ្វេនិយាយដោយចំហរថា ទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបនាំគ្នាភ័យ ស្រស្រាកស្រស្រាំ គ្រប់ខណ្ឌសម្រុកទាំងយប់ទាំងថ្ងៃព្រោះខ្លាចអស់តំណែង ចុះយូរហើយម្តេចមិននាំគ្នាំធ្វើ? ឬមួយចាំទាល់ តែ នាយលរដ្ឋមន្ត្រីចេញបញ្ជាគ្រប់រឿង? ដែលរឿងខ្លះត្រឹម អាជ្ញាធររាជធានី ខណ្ឌ ឬ សង្កាត់សង្កាត់ក៍ អាចសម្រេច និងធ្វើវាបានដែរ មិនគួរណាបណ្តោយទាល់ តែ  សម្តេចនាយករដ្ឋមន្ត្រី ចេញបញ្ជាគ្រប់រឿង បែបនេះនោះទេ។

បើក្រឡេកមកមើលឯបញ្ហា សន្តិសុខក្នុងរាជធានីភ្នំពេញវិញ មួយរយៈចុងក្រោយនេះហាក់កក្រើក ឡើងវិញ នូវការបាញ់បោះសេរី អំពើលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង (Net24ម៉ោង) និងកុងស៊ី បញ្ចាំរាប់រយកន្លែងបាននិងកំពុងរីកដុះដាលដូចផ្សិតស្របពេលដែលអាជ្ញាធរផ្អាកសកម្មភាព ចុះពិនិត្យ និងបង្ក្រាប។

ជាក់ស្តែង ទីតាំង Internet 24ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ឆ្នោតយួនតាមបណ្តាផ្សារនានា ជាពិសេសតាមទីតាំងប្តូរ និងវេ លុយ (Wing / True Money / E-money / Asia វេលុយជាដើម)។ កុងស៊ីបញ្ជា ឬទីតាំងបញ្ចាំ ក៍កាន់តែរីកដុះដាលកាន់តែច្រើនឡើងៗ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមាន ក្តីព្រួយបារម្ភកាន់តែខ្លាំង  ព្រោះដើមចមនៃអំពើលួច ឆក់ ប្លន់ គ្រឿងញៀន និងបទល្មើសនានា កើត ចេញពីប្រភពខាងលើនេះ។

គួររំលឹកដែរថា កាលពីកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់ចេញបញ្ជាអោយអោយអភិបាលខណ្ឌទាំង១២ ចុះពិនិត្យ និង និងបង្ក្រាប ទីតាំង Internet 24ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ឆ្នោតយួន និងកុងស៊ីគ្មានច្បាប់ផងដែរ តែការ អនុវត្តន៍តាមបទបញ្ជានោះ បានត្រឹមមួយភ្លើងបារី រហូតមកដល់ពេលនេះស្ងាត់ឈឹង ឬមួយចាំទាល់តែ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញបទបញ្ជាទៀតបាននាំគ្នាស្ទុះស្ទារ។

ប្រជាពលរដ្ឋរស់តាមបណ្តាលខណ្ឌទាំង១២ ស្នើសុំដល់អាជ្ញាធរមានសម ត្ថកិច្ច  មេត្តាជួយរឹតបណ្តឹង កន្លែង កុងស៊ីបញ្ចាំ និងទទួលផលចោរកម្មផង ព្រោះមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង ពីសុខសុវត្ថិភាព និងការបាត់បងទ្រព្យសម្បត្តិ របស់ខ្លួនជាច្រើន ដោយសារក្រុមចោរ លួច ឆក់ ប្លន់ យកទៅ លក់ ឬបញ្ចាំ​នៅកន្លែងកុងស៊ី ជាពិសេសកន្លែងដែលទទួលទិញផលចោរកម្មតែម្តង។

ប្រជាពលរដ្ឋសុំមិនបញ្ចេញ ឈ្មោះ ជាច្រើនរូប រៀបរាប់ប្រាប់TNN ថា កាលពីពេលថ្មីៗនេះ ម៉ូតូ និង រថយន្ត របស់​គាត់ត្រូវចោរលួចនោះ ពេលចាប់ជនសង្ស័យបានឆ្លើយថា យកទៅបញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ ទោះបើ គ្មានឯកសារក៍ទទួលដែរ។

ប្រភពដដែលបន្តថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនរឹតបណ្តឹងលើកន្លែងសុងស៊ីបញ្ចាំនោះទេ ប្រាដកជា កើតអំពើចោរកម្ម កាន់តែច្រើន ជាពិសេសធ្វើប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចរបស់ខ្លួន ដែល មិនបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់។

ពលរដ្ឋសុំឲ្យសមត្ថកិច្ច និងមន្រ្តីតុលាការ ចាត់វិធានការចំពោះម្ចាស់កុងស៊ីបញ្ចាំឲ្យខ្លាំង ពីព្រោះពួកគេក៏មាន ទោស ដូចចោរផងដែរ ពោលទិញរបស់ចោរកម្មគ្មានឯកសារត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់ដំណែងថ្មីៗ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសង្កត់ ធ្ងន់យ៉ាងខ្លាំង រហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។

លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅ មានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណនៃការប្រកប​អាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យ  ឃើញថា ក្រោយពីបានណែនាំអស់រយៈពេលយូរយារមកហើ ហាក់បីដូចជា មិនទាន់មានសកម្មភាព អ្វីមុតមាំទៅលើបញ្ហានេះទេ»៕

យោងតាមប្រសាសន៍ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ថា នៅខណ្ឌរបស់លោក មានកុងស៊ី បញ្ចាំមានច្បាប់ ៥៣ទីតាំង និងហ្គេមអន ឡាញរាប់រយកន្លែងទៀត។

ដោយឡែកខណ្ឌ១១ទៀត អង្គភាព TNN មិនទទួលតួលេខទេ តែបើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពីតាមបណ្តាខណ្ឌនានា ដូចជា ៖ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌឬស្សូកែវ ខណ្ឌ៧មករា ខណ្ឌមានជ័យ និងខណ្ឌសែនសុខ  មានទីតាំង កុងស៊ីបញ្ចាំ និង ទីតាំង ហ្គេមអនឡាញបង្កប់ល្បែង ភ្នាល់រីកសាយភាយពេញបន្ទុក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ