ព្រឹតិ្តការណ៍ថ្មីៗ

អស់ទាស់​! បិទទ្វារ​បន្ទប់ ស្ទុះវាយ៣ដៃចាប់រំលោភបានសំរេច ផ្អើលផ្ទះសំណាក់អរុណមុនី្នរស្មី និង KARAOKE The Dream

1 ខែ មុន 13520 តូ សុផល

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងទាំងរាត្រី

ដោយនារីបម្រើការខារ៉ាអូខេម្នាក់ត្រូវបានសង្ស័យដែលជាភ្ញៀវចាប់រំលោភរហូតបានសម្រេច ហើយរត់ចេញមកឡើងជិះរ៉ឺម៉ក់បីគេចខ្លួនបាត់ កាលពីវេលាម៉ោង០០និង៣០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨នេះ នៅផ្ទះសំណាក់អរុណមុនី្នរស្មី និង KARAOKE The Dream ស្ថិតនៅផ្លូវបេតុងក្រោយវិទ្យាល័យហ៊ុនសែនចាក់អង្រែ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។

បើយោងតាមសន្តិសុខផ្ទះសំណាក់ អរុណមុនី្នរស្មី និង KARAOKE The Dream ដែលកើតហេតុខាងលើ បានប្រាប់អោយ TNN ដឹងថា ជនសង្ស័យឈ្មោះ ពន្លក អាយុ២៨ឆ្នាំ ស្នាក់នៅ​ម្ដុំចំការមន ក៏ធ្លាប់ជាអតីតអ្នកគ្រប់គ្រងបុគ្គលិកផ្ទះសំណាក់និង KARAOKE ខាងលើនេះដែរ តែដោយសារកន្លងមកជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពប៉ុនប៉ងរំលោភនារីបម្រើការខារ៉ាអូខេនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើដែរ តែមិនបានសម្រេច ហើយត្រូវម្ចាស់ផ្ទះសំណាក់និង KARAOKE The Rain ដេញបញ្ឈប់ពីការងារជិតកន្លះឆ្នាំហើយ តែថ្ងៃកើតហេតុជនសង្ស័យបានមកជាភ្ញៀវជាមួយមិត្តភ័ក្តជាច្រើននាក់ ចូលផឹកស៊ីច្រៀងលេងតាំងពីម៉ោងជិត១០ ព្រឹកឯណ្ណោះ ដោយផឹកអស់៧កេះ និងបានគិតលុយរួច ៣ដងហើយ ទើបបន្តការផឹកស៊ីនិងច្រៀងរហូតដល់ម៉ោងកើតហេតុតែម្ដង។

យោងទៅតាមសំដីនារីរងគ្រោះឈ្មោះ គលដ អាយុ២២ឆ្នាំ មុខរបរ​បម្រើការខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួលជិតផ្លូវបំបែក៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ភ្នំពេញ​ បានប្រាប់អោយភ្នាក់ងារ TNN ដឹងថា មុនពេលកើតហេតុ រូបនាងបានទៅចូលបម្រើភ្ញៀវដែលចូលផឹកស៊ីនិងច្រៀងខារ៉ាអូខេ នៅបន្ទប់លេខ 888 ដូចធម្មតា ដោយមាននារីដទៃទៀតមកអង្គុយបម្រើភ្ញៀវដូចគ្នាដែរ ផឹកអស់មួយកេះ រួចភ្ញៀវខ្លះក៏ស្រវឹងសុំចេញទៅផ្ទះអស់ រីឯមិត្តភ័ក្តជនសង្ស័យ២នាក់ទៀតក៏ស្រវឹងបានចេញទៅដេកនៅផ្ទះសំណាក់ខាងលើមុនអស់ នៅសល់តែជនសង្ស័យ និងរូបនាងក៏ស្រវឹង ជនសង្ស័យដើរទៅបន្ទប់ទឹករួចចេញមកវិញក៏ចាក់សោរទ្វារបន្ទប់ខារ៉ាអូខេ ហើយស្ទុះមកចាប់អោបថើបនិងលុកស្ទាបរូបនាង ភ្លាមនោះនាងក៏ស្រែកហើយបោកកែវ បោកចាន អោយគេលឺដែរ តែក្នុងបន្ទប់លឺតែភ្លេងទើបមិនមានអ្នកណាដឹង បន្ទាប់មកជនសង្ស័យក៏ស្ទុះមកវាយនាង៣ដៃ ចំចុងដង្ហើមបណ្ដាលអោយ ចុកហើយ ក៏ចាប់ផ្ដួលរូបនាងទៅលើសាឡុងអោបថើបលុកស្ទាបទៀត រូបនាងក៏បានរើនិងទាត់ត្រូវកែងតុកញ្ចក់ឈាមជើងផងដែរ តែត្រូវជនសង្ស័យសង្កត់ជាប់រហូតធ្វើសកម្មភាពរំលោភបានសំរេច បន្ទាប់មកជនសង្ស័យក៏បានបើកទ្វារបន្ទប់ដើរចុះមកយ៉ាងលឿនធ្វើដូចធម្មតា រីឯនារីរងគ្រោះបានដើរចេញមកជួបនារីជាប្អូនធម៍ធ្វើការជាមួយគ្នាហើយក៏បានស្រែកប្រាប់អោយសន្តិសុខជួយចាប់ដែរ តែគ្រាន់ឃើញភ្លាមជនសង្ស័យក៏បានរត់ឡើង រ៉ឺម៉កកង់បីជិះចេញទៅបាត់ហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើលឡើងតែម្ដង។ ចំណែកសន្តិសុខក៏បានឡើងទៅហៅមិត្តភ័ក្តជនសង្ស័យ២នាក់ដែលស្រវឹងទៅដេកមុននៅបន្ទប់ដែលបានកក់បន្ទប់ចំនួន៣បន្ទប់នោះចុះមកនិយាយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុធ្វើការសាកសួរនារីរងគ្រោះ រួចនាំខ្លួនបុរស២នាក់ ជាមិត្តភ័ក្តជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍។ ចំណែកនារីរងគ្រោះក៏ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមឲរួចហើយ។

លោក វុធ ផូសារវន្ត័ នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់អោយឲ្យដឹងថា លោកនិងសុំគោលការពីថ្នាក់លើនិងបន្ត ដើម្បីឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោស​តាមច្បាប់អោយទាល់តែបាន៕៚ អត្ថបទ​ដោយ AhBoYz

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ