ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើផ្លូវ សហពន្ធ័រុស្សី (VIDEO)

7 ខែ មុន 161 តូ សុផល

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញស្តីពីប្រតិបត្តិការការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១២ខណ្ឌ នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ ត្រូវចុះចាប់ អ្នកជិះម៉ូតូ អត់ពាក់មួក ជិះបញ្រ្ចាសទិស អត់កញ្ចក់ អត់ស្លាកលេខ ដោយដកហូតម៉ូតូយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ 

ជាក់ស្តែងនារសៀលថ្ងៃទី៦ មករា ២០១៨ វេលាម៉ោង០៧ ដល់ម៉ោង ១៧ និង០០នាទី លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំ កម្លាំងផ្នែកសណ្តាប់ ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្លូវ សហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានធ្វើការឃាត់ម៉ូតូសរុបចំនួន ៤៤ គ្រឿង បញ្ជូនទៅកាន់ការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិ វិធីច្បាប់។

ក្នុងនោះ ឃាត់ ម៉ូតូអត់មួកចំនួន២៧គ្រឿង ម៉តូអត់កញ្ចក់ចំនួន១៤គ្រឿង ម៉ូតូកែច្នៃ ០២គ្រឿង  ម៉ូតូអត់ស្លាកលេខ ០១គ្រឿង ដោយឡែក ម៉ូតូបើកបរបញ្ច្រាស់ផ្លូវ គ្មាន។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ប្រាប់ថា ធី អិន អិន ថា កម្លាំងអធិការនគរបាលខណ្ឌសែនសុខ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាផ្លូវសំខាន់ក្នុងខណ្ឌសែនសុខទាំងមូល។ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង សំណូមពរ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ