ព្រឹតិ្តការណ៍ថ្មីៗ

ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងពេលបើកបរ!

1 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨

រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ។

ក្នុងអង្គប្រជុំឯកឧត្តមប្រធានបានណែនាំ នូវវិធានការដែលត្រូវអនុវត្តរួមមាន ៖
– ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ ព្រោះកំណើនយានយន្តក្នុងរាជធានីភ្នំពេញ និងការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរលើដងផ្លូវ កំពុងបង្កឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។

– ការរៀបចំសណ្នាប់ឆ្នាប់ របៀបរៀបរយសាធារណៈ តាមដងមហាវិថី វិថីទាំង១១ខ្សែក្នុងរាជធានីភ្នំពេញនៅតែបន្តទៅមុនជានិច្ច ហើយត្រូវធ្វើដោយទន់ភ្លន់ មឺុងម៉ាត់ និងម៉ត់ចត់បំផុត។

– ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ត្រូវសហការគ្នាបន្តចុះពិនិត្យ និងបិទអាជីវកម្មទទួលបញ្ចាំ ដែលពុំមានច្បាប់។ 

– បញ្ហាផ្សេងៗ រដ្ឋបាលខណ្ឌទាំង១២ ត្រូវបន្តចុះពន្យល់ណែនាំ ដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល មិនអោយតំឡើងថ្លៃឈ្មួលជួលដល់កម្មករ កម្មការិនី និងបន្តពិនិត្យបញ្ហាតម្លៃទឹក ភ្លើងក្នុងមូលដ្ឋានរបស់ខ្លួន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ